Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម Wang Yi នឹងអញ្ជើញបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងទៀត ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តម Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម, ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឯកឧត្តម Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ឯកឧត្តមទីប្រឹក្សារដ្ឋ Wang Yi រដ្ឋមន្រ្តីការបរទេសចិន នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១០ ដល់១៥ ខែកញ្ញា។

ឯកឧត្តម Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការបញ្ជាការ កិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម ជាមួយឯកឧត្តម Pham Binh Minh។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតចិនប្រចាំកម្ពុជា នាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ស្ថានទូតចិនបានបន្តថា ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងសុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ ប្រឈមមុខជាមួយជំងឺវីរុសកូវីដ-១៩ ចិននិងប្រទេសជិតខាង បានជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បានបោះជំហានទៅមុខក្នុងកិច្ចទប់ស្កាត់ ជំងឺវីរុសជាសកល និងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។


ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិន ជូនចំពោះប្រទេសទាំងបួន ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។

ក្នុងឱកាសនៃការបំពេញទស្សនកិច្ច ឯកឧត្តម Wang Yi នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ ជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗ​ ដែលបានឯកភាពគ្នា ដោយឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំង ជំងឺវីរុសនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” និងកិច្ចកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។
ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគី ឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗ ឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌សច្ចធម៌ លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមានកាន់តែច្រើន ដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ រហូតដល់លើពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


×