Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧

រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ក្រោមមូលបទ ៖ មហាអនុតំបន់មេគង្គ ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី។
កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លី ខឺឈាំង (Li Keqiang)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានជាច្រើនទៀតផងដែរ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តី សោមនស្សរីករាយ និងចងចាំដោយមោទនភាពថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ១ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ ២០០២ បានបង្កើតឡើងនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ រយៈពេលវែង ដែលមិនធ្លាប់មានពីមុន ក្នុងប្រវត្តិនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គឆ្នាំ ២០០២-២០១២។ ទោះបី កម្មវិធីសហប្រតិបត្តិការរបស់យើងបានសម្រេចនូវសមិទ្ធផលសំខាន់ៗ ជាច្រើននាពេលនោះ ក៏ឯកសារនោះគឺជាយុទ្ធសាស្ត្រផ្លូវការដំបូង ជាមគ្គុទេសក៍សម្រាប់កិច្ច ខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការកំណត់ចក្ខុវិស័យរួមសម្រាប់មហាអនុតំបន់មេគង្គ ។ យុទ្ធសាស្ត្រថ្មីដែលយើងនឹងផ្តល់ការអនុម័តបន្តិចទៀតនេះ ផ្គួបផ្សំនឹងយុទ្ធសាស្ត្រដំបូង មាន គោលបំណងឱ្យយើងត្រៀមប្រឈមមុខនឹងបរិការណ៍តំបន់ និងពិភពលោកថ្មី ដែលមានការវិវត្ត ឆាប់រហ័ស ក៏ដូចជាប្រឈមនឹងនិន្នាការផ្សេងទៀតនៃសកលភាវូបនីយកម្ម និងការគំរាមកំហែង ផ្នែកបរិស្ថាននិងសង្គម”។

ពិតណាស់ថា ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាបច្ចុប្បន្ន ដែលបង្កឡើងដោយវិបត្តិ សុខភាពសាធារណៈ ក៏ដូចជាបញ្ហាប្រឈមតំបន់ និងពិភពលោកផ្សេងទៀត កិច្ចប្រជុំកំពូលលើក ទី៧ នៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គនាពេលនេះ បានសម្រេចជ្រើសយកមួលបទ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី ក្នុងគោល បំណងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាដ៏មោះមុតរបស់យើង ក្នុងការរួមគ្នាត្រួសត្រាយផ្លូវ ដោះ ស្រាយបញ្ហាប្រឈមថ្មីៗ សំដៅធ្វើយ៉ាងណាបន្តនូវភាពជោគជ័យ និងធានាថាមហាអនុតំបន់មេគ ង្គនឹងនៅតែជាចំណុចស្នូលនៃការតភ្ជាប់តំបន់ និងជួយប្រទេសសមាជិកសម្រេចគោលដៅនៃការ អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ។

ខាងក្រោមនេះ គឺជាសន្ទុរកថាដេីមទាំងស្រុង​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×