ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា រលកថ្មីនៃជំងឺកូវីដ-១៩ នៅតែបង្កផល ប៉ះពាល់ដ៏ស្រួចស្រាល់មកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍ នៅក្នុងវិស័យវាយនភណ្ឌ ទេសចរណ៍ និង វិស័យសេវាខ្លះទៀត ដែលជាកត្តានាំឱ្យការងើបឡើងនៃសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១នេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ក្រោមមូលបទ ៖ មហាអនុតំបន់មេគង្គ ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ។
ក្នុងកម្រិតតំបន់ យើងបានមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍សមស្របដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ កាត់បន្ថយផលប៉ះពាល់ដល់កិច្ចដំណើរការនៃសេដ្ឋកិច្ច និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
សម្រាប់កម្ពុជា រាជរដ្ឋាភិបាលក៏បានបន្ត ខិតខំគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជាការ ចាក់វ៉ាក់សាំងឱ្យប្រជាជន និងការអនុវត្តវិធានការសុខាភិបាល រដ្ឋបាល និងច្បាប់នានា ដើម្បីកាត់ បន្ថយការឆ្លងនៅក្នុងសហគមន៍ ។
ទោះជាយ៉ាងនេះក្តី រលកថ្មីនៃជំងឺកូវីដ-១៩ នៅតែបង្កផល ប៉ះពាល់ដ៏ស្រួចស្រាល់មកលើសេដ្ឋកិច្ចកម្ពុជា ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ ទេសចរណ៍ និង វិស័យសេវាខ្លះទៀត ដែលជាកត្តានាំឱ្យការងើបឡើងនៃសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១នេះ នៅ តែប្រឈមនឹងភាពមិនប្រាកដប្រជា ។
ក្នុងបរិការណ៍នេះ ខ្ញុំយល់ថាកិច្ចខិតខំរួមរបស់យើងពិត ជាមានសារៈសំខាន់ណាស់សម្រាប់ការស្ដារ និងជំរុញសកម្មភាពសេដ្ឋកិច្ចរបស់យើង ឱ្យមានកំណើនជាថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវ “ការឆ្លើយតបនឹងជំងឺកូវីដ១៩ និងផែនការស្តារ ឡើងវិញឆ្នាំ ២០២១-២០២៣ នាពេលនេះ ដើម្បីចាត់វិធានការទាន់ពេលវេលា និងប្រកបដោយ ការទទួលខុសត្រូវរួមគ្នាខ្ពស់ ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការការពារសុខភាពសាធារណៈ ក្នុងតំបន់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ