Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំវាទិការទេចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «អាស៊ាន៖សហគមន៍សន្តិភាព និងវាសនាតែមួយ»

spot_img

ព្រះសីហនុ ៖ សេចក្តីជូនដំណឹងលេខ៣៥៩ សជណ.អអទ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពី រៀបចំវាទិការទេចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «អាស៊ាន៖សហគមន៍សន្តិភាព និងវាសនាតែមួយ»។

ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ឋ សហគមន៍ទេសចរណ៍ អ្នកសារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ ជ្រាបថា បន្ទាប់ពីកម្ពុជា ត្រូវបានអាក់ខានក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ (ATF-2021) ដោយសារវិបត្តិជំងឺកូវីដ-១៨ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជាគោលការណ៏ឡើងវិញ ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ក្រោមប្រធានបទ “អាស៊ាន ៖ សហគមន៍សន្តិភាព និងវាសនាតែមួយ”ឆ្ពោះទៅ កាន់ការស្តារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ប្រកបដោយភាពធន់និរន្តរភាព និងភាពទទួលខុស ត្រូវនាពេលអនាគត (“ASEAN – A Community of Pece and Share Future” toward tourism recovery and reopening our region in a more resilient, sustainable, and responsible future) ក្នុងបរិវេណសណ្ឋាគារ និងរមណីយ ដ្ឋានសុខា និងតាមបណ្ដោយឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទំហំតូចល្មមអាចគ្រប់គ្រងបាន ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ មានព្រឹត្តិការណ៍សំខាន់ៗដូចជា កិច្ចប្រជុំស្ថាប័នទេសចរណ៍ថ្នាក់ ជាតិ (National Tourism Organizations) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកប៊ី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ាន – ឥណ្ឌា និង អាស៊ាន – រុស្ស៊ី និង មានកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) សិក្ខាសាលានានា និងការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX» ខ្នាតតូចល្មមដែលអាចគ្រប់គ្រងបាន ដោយគោរពតាមគង្ហីង ប្រក្រតីភាពថ្មី(New Normal Protocol) លក្ខខណ្ឌស្តង់ដារប្រតិបត្តិ(SOP) និងវិធានសុវត្ថិភាពនានា ដែលកំណត់ ដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអញ្ជើញសាធារណជន ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋ ឯកជនស្ថាប័នពាក់ព័ន្ធ សហគមន៍ទេសចរណ៍អ្នកសារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ មេត្តាជ្រាប ដើម្បីសហការ និង ចូលរួមផ្សព្វផ្សាយវេទិកាទេសអាស៊ានឆ្នាំ២០២២ ខាងលើទទួលបានជោគជ័យ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×