បុរសម្នាក់ដែលមិនបញ្ចេញឈ្មោះ អាយុ ៣៣ ឆ្នាំ នៅប្រទេសកូសូវ៉ូ បានធ្វើឲ្យគ្រប់គ្នានៅលើអុិនធើរណែត មានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីបានដឹងថា បុរសរូបនេះបានលេបទូរស័ព្ទណូគា ៣៣១០ ផលិតនៅឆ្នាំ ២០០០ ចូលក្នុងពោះទាំងមូល។
របាយការណ៍បាននិយាយថា ទូរស័ព្ទធំពេកមិនអាចរំលាយបាន ហើយធ្វើឱ្យជីវិតរបស់បុរសស្ថិតក្នុងគ្រោះថ្នាក់ ព្រោះអាស៊ីតដែលធ្វើឱ្យថ្មរបស់វាខូច អាចធ្លាយចូលក្នុងក្រពះរបស់គាត់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បុរសរូបនេះត្រូវបានគេនាំយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋធានីព្រីស្ទីណា ដោយសារគាត់ឈឺពោះខ្លាំង បន្ទាប់ពីលេបទូរស័ព្ទចូល។
វេជ្ជបណ្ឌិត Skender Teljaku ដែលដឹកនាំក្រុមគ្រូពេទ្យ ដែលទទួលបានការវះកាត់ជោគជ័យ បានបង្ហោះរូបថតទូរស័ព្ទដែលយកចេញពីក្នុងពោះរបស់បុរសនោះនៅលើហ្វេសប៊ុក។ វេជ្ជបណ្ឌិតក៏បានចែករំលែករូបភាពកាំរស្មីអ៊ិច និងរូបភាពឆ្លុះបញ្ចាំងដែលបង្ហាញពីវត្ថុធំមួយនៅក្នុងពោះរបស់បុរសរូបនោះ។
យោងតាម Teljaku ក្រុមគ្រូពេទ្យបានគ្រប់គ្រងការយកទូរស័ព្ទចេញដោយមិនចាំបាច់វះកាត់ពោះ ដោយស្រង់វាចេញជាបីផ្នែកដោយប្រើឧបករណ៍ឆ្លុះពិសេស។
គួរបញ្ជាក់ថា នៅឆ្នាំ ២០១៦ បុរសអាយុ ២៩ ឆ្នាំម្នាក់ បានលេបទូរស័ព្ទដូចគ្នានេះផងដែរ ហើយគ្រូពេទ្យក៏ត្រូវធ្វើការវះកាត់ដើម្បីយកទូរស័ព្ទនោះចេញ។ វាកម្រណាស់ដែលមនុស្សម្នាក់លេបទូរស័ព្ទចូលក្នុងពោះបែបនេះ។ វេជ្ជបណ្ឌិតនិយាយថា កាក់ ប៊ូតុង ផ្លាស្ទិច ថ្មសាក និងឆ្អឹង គឺជារបស់ដែលពួកគេតែងតែត្រូវដោះស្រាយក្នុងករណីលេបវត្ថុផលិតផលបរទេស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






