Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរនៅថ្ងៃព្រហស្បតិ៍ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយតម្លៃជួញដូរភាគហ៊ុនសរុបនៃទីផ្សារទាំងពីរ មានចំនួនត្រឹមតែ ៣១៧,០៦ លានរៀលប៉ុណ្ណោះ

ភាគហ៊ុនហ្ក្រេនធ្វីន(GTI)  ជាភាគហ៊ុនតែមួយគត់ដែលមានការកើនឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ជាមួយនឹងអត្រាខ្ពស់ជាងគេចំនួន ២,២៦ភាគរយ ឬស្មើនឹងកំណើន ១០០រៀល ដល់ថ្លៃ ៤.៥២០រៀល។

តម្លៃជួញដូរសរុបរបស់ភាគហ៊ុន ហ្ក្រេនធ្វីន ក៏មានការកើនឡើងមកត្រឹមកម្រិតខ្ពស់ជាងគេ ៩ថ្ងៃ នៃថ្ងៃជួញដូរចុងក្រោយ និងក្លាយជាភាគហ៊ុនដែលត្រូវបានជួញដូរច្រើនជាងគេទី២ បន្ទាប់ពី អេស៊ីលីដា (ABC) នៅលើទីផ្សារគោល។

យ៉ាងណាមិញ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) និង ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង ភាគហ៊ុនលើទីផ្សារកំណើន DBDE បានធ្លាក់ចុះ ៣០, ២០ និង១០រៀលរៀងគ្នា មកត្រឹម ២.០៦០រៀល និង ១៣.៦៦០រៀល និង ២.៣៩០រៀល។

តម្លៃជួញដូរនៅថ្ងៃព្រហស្បតិ៍ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយតម្លៃជួញដូរភាគហ៊ុនសរុបនៃទីផ្សារទាំងពីរ មានចំនួនត្រឹមតែ ៣១៧,០៦ លានរៀលប៉ុណ្ណោះ ដោយ១៤ភាគរយ ជាចំណែកទីផ្សារកំណើន។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើងបន្តិចបន្តួចដល់ ៥០៧,៦៧ពិន្ទុ៕

×