Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើងហោះហើរប្រភេទពាណិជ្ជកម្មដំបូងបានចាកចេញពីអាកាសយានដ្ឋានកាប៊ុល ចាំតាំងពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថាន

ជនបរទេសរាប់សិបនាក់រួមទាំងជនជាតិអាមេរិកបានចាកចេញពីទីក្រុងកាប៊ុលលើជាមួយជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ ដែលជាការជម្លៀសទ្រង់ទ្រាយធំលើកដំបូងចាប់តាំងពីកងកម្លាំងអាមេរិក និងអង្គការណាតូបានដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីចុងខែមុន (សីហា)។

ការចាកចេញរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍នេះ តំណាងឱ្យការដោះស្រាយមួយនៃការសម្របសម្រួលដ៏រញ៉េរញ៉ៃរវាងមេដឹកនាំតាលីបង់ថ្មីនៃប្រទេសអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក។​ក្រុមតាលីបង់បាននិយាយថា ពួកគេនឹងអនុញ្ញាតឱ្យជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានដែលមានឯកសារធ្វើដំណើរត្រឹមត្រូវចេញដំណើរ។ ប៉ុន្តែការប្រឈមមុខដាក់គ្នាជាច្រើនថ្ងៃលើយន្តហោះ នៅឯអាកាសយានដ្ឋានមួយផ្សេងទៀតបានធ្វើឱ្យមានការសង្ស័យខ្លះចំពោះការធានារបស់តាលីបង់។

ក្នុងនោះ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍កាតាអ៊ែរវ៉េកំពុងធ្វើដំណើរឆ្ពោះទៅទីក្រុងដូហា។មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ជនជាតិអាមេរិកអ្នកកាន់ប័ណ្ណបៃតង និងសញ្ជាតិផ្សេងទៀតរួមទាំងជនជាតិអាល្លឺម៉ង់ ហុងគ្រីនិងកាណាដាកំពុងស្ថិតនៅលើជើងហោះហើរ។

ការហោះហើរទៅកាន់ទីក្រុងដូហាកើតឡើងនៅពេលដែលពួកតាលីបង់បន្តការផ្លាស់ប្តូររបស់ពួកគេពីក្រុមបះបោរមកកាន់អំណាចមិនដល់មួយខែផង បន្ទាប់ពីពួកគេបានដើរក្បួនចូលទីក្រុងកាប៊ុល និងទម្លាក់អតីតប្រធានាធិបតីលោក អាស្សាហ្វហ្គានី (Ashraf Ghani)។

ស្របគ្នានេះដែរ ពលរដ្ឋអាមេរិចកាំង-អាហ្វហ្កានីស្ថានម្នាក់ដែលកំពុងរង់ចាំឡើងយន្តហោះជាមួយគ្រួសាររបស់គាត់បាននិយាយថា ក្រសួងការបរទេសអាមេរិកបានទូរស័ព្ទមកគាត់នៅពេលព្រឹកហើយប្រាប់គាត់ឱ្យទៅអាកាសយានដ្ឋាន។ ប្រេសិតពិសេសរបស់ក្រុមហ៊ុនកាតាប្រចាំប្រទេសអាហ្វហ្គានីស្ថានលោក Mutlaq al Qahtani បានហៅការហោះហើរនៅពេលនេះថាជា“ ថ្ងៃប្រវត្តិសាស្ត្រ” សម្រាប់ព្រលានយន្តហោះ។

លោកក៏បាននិយាយផងដែរថា វាជាជំហានដ៏សំខាន់មួយ«បើកដំណើរការឡើងវិញនូវផ្លូវអាកាសសម្រាប់ព្រលានយន្តហោះដើម្បីឱ្យមានជើងហោះហើរអន្តរជាតិវិញ ប៉ុន្តែវាអាចនឹងដំណើរការជាបណ្តើរហើយ ៗ»៕ ប្រភព៖TRT World

×