ថ្មីៗនេះ បុគ្គលិកម្នាក់ នៃនាយកដ្ឋានព្រៃឈើឥណ្ឌា មានឈ្មោះ Susanta Nanda បានចែករំលែកវីដេអូគួរឲ្យរន្ទ.ត់មួយ នៅលើបណ្តាញសង្គមបណ្តាញសង្គម Twitter ដោយបង្ហាញពស់វែក១ក្បាលដែលបានលាក់ខ្លួននៅក្នុងម៉ូតូ។ យ៉ាងណាមិញ វីដេអូនេះនៃហេតុការណ៍ដ៏មិននឹកស្មានដល់នេះ គឺកើតឡើងនៅក្នុងរដ្ឋ Telangana ប្រទេសឥណ្ឌា។
បន្ទាប់ពីត្រូវបានចែករំលែកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ឃ្លីបនេះបានទាក់ទាញការទស្សនារាប់ម៉ឺន និងមតិជាច្រើន។ អ្នកលេងអ៊ីនធឺណេតភាគច្រើនបានបញ្ចេញមតិថា ពួកគេមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់ នៅពេលពួកគេបានឃើញទិដ្ឋភាពបែបនេះ។
ពស់វែកនេះ ត្រូវបានគេជឿថា បានលូនចូលក្នុងក្បាលម៉ូតូ តាមប្រឡោះស៊កជើងកញ្ចក់។
តាមរយៈវីដេអូ បន្ទាប់ពីពស់វែកនោះបាន “ផុសចេញ” ពីក្នុងក្បាលម៉ូតូ បុរសម្នាក់ក៏បានធ្វើឱ្យមនុស្សគ្រប់គ្នាភ័យបុកពោះជំនួស ខណៈបុរសនោះបានចូលទៅជិតពស់យ៉ាងស្ងៀមស្ងាត់ ដោយមានតែប៊ីដុងមួយ ហើយព្យាយាមទាក់ទាញពស់ឲ្យចូលទៅខាងក្នុង។ នៅពេលពស់ចូលដល់ខាងក្នុង គាត់ដាក់គ្របគម្របដើម្បីការពារកុំឱ្យវាលូនចេញវិញ។
អ្នកលេងអ៊ីនធឺណេតម្នាក់បានបញ្ចេញមតិថា បុរសចាប់ពស់នោះពិតជាមិនធម្មតាទេ ប្រាកដណាស់គាត់គឺជាអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលហើយ ខ្ញុំផ្ទាល់ស្គាល់អ្នកចាប់ពស់ម្នាក់ គាត់ជាអ្នកជំនាញជាន់ខ្ពស់នៅ Friends of Snakes ហើយគាត់ដឹងច្បាស់ថា គាត់កំពុងធ្វើអ្វី។ គាត់បានជួយសង្គ្រោះពស់រាប់ពាន់ក្បាល។ មនុស្សដែលមិនធ្លាប់បានទទួលការបណ្តុះបណ្តាល មិនគួរសាកល្បងវិធីនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






