Wednesday, November 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការ អរគុណកងទ័ពប្រជាជនចិន ជួយផ្គត់ផ្គង់មធ្យោបាយ សម្ភារៈការពារអាកាស លំហរសមុទ្រ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះកងទ័ពប្រជាជនចិន ដែលបានជួយផ្គត់ផ្គង់មធ្យោបាយសម្ភារៈការពារអាកាស លំហរសមុទ្រ និងការជួយពង្រឹងសមត្ថភាកងកម្លាំងមួកខៀវកម្ពុជា ដែលទៅបំពេញបេសកកម្មការដោះមីននៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការកសាងសាលាហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នង និងក្រៅប្រទេស ពិសេសសមយុទ្ធរួមគ្នាកន្លងមក ធ្វើឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនបាននូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ។

ការថ្លែងអំណរគុណរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានធ្វើឡើងនៅក្នុងពិធីទទួលជួបលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វេង អនុព័ន្ធយោធាសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានគូសបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងកម្ពុជា-ចិន ដែលមានពីយូរលង់មកហើយ ហើយរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាពិសេសនៅគ្រប់គ្រាលំបាក ប្រទេសទាំងពីរតែងមានទំនាក់ទំនងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយផ្ដល់វ៉ាក់សាំងការពារកូវីដ១៩ រួមទាំងថ្នាំពេទ្យ គ្រឿងសម្ភារៈ បរិក្ខារច្រើនទៀត ដើម្បីប្រយុទ្ធទប់ទល់ការរីករាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជូនពរដល់លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វេង សូមឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតនៅក្នុងភារកិច្ចថ្មី ហើយមានជំនឿជាក់ថា ចិននៅតែបន្តជួយដល់កម្ពុជា ក្នុងនាមជាមិត្តដែកថែប និងមានទំនាក់ទំនងភាពជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វេង បានសម្ដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទដែលក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ បានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឲ្យការបំពេញបេសកម្មកាទូត របស់លោកទទួលបានជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×