Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន យល់ព្រមតាមសំណើរដ្ឋមន្ត្រីការបរទេស ស្នើផ្លាស់ប្តូរឯកឧត្តមឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ដាក់លោកជំទាវជ្រឹង បុទុមរង្សី ជំនួស

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំណើសុំផ្លាស់ឯកឧត្តមឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម និងតែងតាំងលោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

ចំពោះសំណើស្នើសុំផ្លាស់ប្តូរនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណើ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានស្នើកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានធ្វើលិខិតស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំផ្លាស់ប្ដូរតែងតាំងនិងកែសម្រួល មុខតំណែងមន្ត្រីការទូតប្រចាំនៅបរទេស៖
-ផ្លាស់ ៖
ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រ កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម។

-តែងតាំងមុខតំណែង ៖
១- លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

២- ឯកឧត្តម ថៃ ជុន អគ្គនាយកនៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋាន នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋ ប៊ុលហ្គាវី ។

៣- ឯកឧត្តម ណូយ ជំនាញ អគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ាន ជាតំណាងអចិន្ត្រៃយ៍រង ឋានៈជាអគ្គរាជទូត នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា អមលេខាធិការដ្ឋាន អាស៊ាន ដែលមាននិវេសនដ្ឋាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

ចំណែកឯកឧត្តមឡុង ឌីម៉ង់ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ បានសរសេបង្ហោះរូបអង្គុយ ជាមួយភរិយានិងកូន ក្នុងយន្តហោះនៅលើហ្វេសប៊ុក និងបានសរសេរជាភាសាអង់គ្លេសថា “Good bey Korea… are beauful”។

សូមជម្រាបថា លោកជំទាវ ជ្រឹង បុទុមរង្សី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×