Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបក្រុមចាប់ជំរិតជនជាតិចិន ទារប្រាក់ ដកហូតអាវុធ៧ដើម

spot_img

ខេត្តព្រះសីហនុ ៖ មានករណីជនជាតិចិនចាប់ជំរិតជនជាតិចិន បានកើតឡើងកាលពីវេលាម៉ោងជាង ៩ ល្ងាចថ្ងៃទី ១០ ខែ កញ្ញាឆ្នាំ ២០២១ ក្នុងករណីនេះ ដោយមានការ សម្របសម្រួលដោយ លោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់មនុស្សបានចំនួន១៤នាក់ និងដកហូតបានអាវុធចំនួន៧ដើម វែង២ដើម ខ្លី៥ដើម។

លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់ បានមួយសំបុកធំ រវាងជនជាតិចិន និងជនជាតិចិន ជុំវិញបញ្ហានេះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ក្នុងនោះ សមត្ថកិច្ច ដកហូតបានអាវុធចំនួន៧ដើម វែង២ដើម ខ្លី៥ដើម ។ ឃាត់មនុស្សបានចំនួន១៤នាក់ (ស្រី០១នាក់) ជាជនជាតិចិន។

ក្នុងករណី ការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់នេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវ នឹងបន្តនីតិវិធីទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×