Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងពលធំអន្តរាគមន៍លេខ៣ បំភ្លឺជុំវិញលិខិត របស់មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដាក់ជូនសម្តេចពិជ័យសេនា ទៀ បាញ់

ភ្នំពេញ ៖ កងពលធំអន្តរាគមន៍លេខ៣ បានធ្វើការបំភ្លឺជុំវិញលិខិតរបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ ដាក់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្នើសុំជួយអន្តរាគមន៍បង់ពន្ធរថយន្តចង្កូតស្តាំងពាក់ស្លាកលេខ ខម ជូនរដ្ឋត្រឹម ១០% នៃចំនួនថវិកា ដែលត្រូវបង់ពន្ធសរុបក្នុងរថយន្ត ១គ្រឿង ដោយបង់រំលួសប្រចាំឆ្នាំ និងគាំទ្រអនុវត្តការកែចង្កូតពីស្តាំមកឆ្វេង តាមកាលកំណត់របស់រាជរដ្ឋាភិបាល ដើម្បីឲ្យកូនចៅបានប្រើប្រាស់រថយន្តទាំងនោះបន្តទៀត។

ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយលិខិតរបស់មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ ដាក់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវបានបង្ហោះផ្សព្វផ្សាយតៗគ្នា តាមបណ្តាញសង្គមមួយចំនួន។

នៅក្នុងលិខិតបំភ្លឺរបស់កងពលធំអន្តរាគមន៍លេខ៣ កាលពីថ្ងៃទី១០ ខែកញ្ញា បានឲ្យដឹងថា លិខិតលេខ៦៧៧/២០២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់កងពលធំអន្តរាគមន៍លេខ៣ ដែលបានគោរពរាយការណ៍ជូនសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីរថយន្តឯកជនពាក់ផ្លាកលេខខេមរភូមិន្ទ(ខម) មានក្នុងអង្គភាពកងពលធំនោះ មិនទាន់ជាលិខិតផ្លូវការនៅឡើយទេ នោះគ្រាន់តែជាលិខិតរៀបចំទុក សម្រាប់ដាក់ជូនថ្នាក់ដឹកនាំ កងទ័ពជើងគោក អគ្គបញ្ជាការ ពិនិត្យនិងសម្រេចតាមឋានានុក្រមតែប៉ុណ្ណោះ។ តែមិនដឹងជាយ៉ាងណា លិខិតនេះត្រូវបាន បែកធ្លាយយកទៅបង្ហោះផ្សព្វផ្សាយតៗគ្នា តាមបណ្ដាញសារព័ត៌មានសង្គមមួយចំនួន ដែលបានធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងបទវិន័យ របស់កងទ័ព។ តែទោះជាយ៉ាងណា លិខិតនោះ ត្រូវបានអង្គភាព កងពលធំនិរាករណ៍ចោលវិញហើយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោយពីអង្គភាពកងពលធំ បាន ទទួលសេចក្តីជូនដំណឹងលេខ១៩៨/២១ អ.គ.រ ចុះពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ស្តីពីការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១០% នៃចំនួនទឹកប្រាក់ពន្ធអាករសរុបដល ត្រូវបង់ ក្នុងរថយន្ត១គ្រឿង។

បងប្អូនជាម្ចាស់យានយន្តទាំងអស់ មានសេចក្តីរំភើបរីករាយ និងសូមគោរពថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ នៃយើងទាំងអស់គ្នា បានអនុគ្រោះនិងមានការបន្ធូរបន្ថយពន្ធជូន ចំនួន ១០%។ បងប្អូនទាំងអស់គ្នាជាម្ចាស់យានយន្ត ប្តេជ្ញាអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមាន ប្រសិទ្ធខ្ពស់ចាប់ពីពេលនេះតទៅ ។

ជាមួយគ្នានេះ កងពលធំអន្តរាគមន៍លេខ៣ ក៏បានសូមឲ្យម្ចាស់បណ្តាញសារព័ត៌មានសង្គមនានា ដែលបានយកលិខិតនោះទៅបង្ហោះផ្សព្វផ្សាយ សូមមេត្តាជួយលុបចេញវិញផង ហើយកងពលធំអន្តរាគមន៍លេខ៣ មិនទទួលខុសត្រូវ រាល់បញ្ហានានា ពាក់ព័ន្ធជាមួយផ្លូវច្បាប់ឡើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×