Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បានស្លា.ប់ និងស្ត្រី២នាក់ទៀត រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍

spot_img

ស្រុកព្រៃនប់​ ៖ បុរសម្នាក់បានស្លា.ប់ និងស្ត្រី២នាក់ទៀត រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោងជាង៧យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១០.២១១ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយជនរងគ្រោះជាភាគីខាងម៉ូតូ។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត០១គ្រឿង (មិនទាន់ស្គាក់ម៉ាក) ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបុកប៉ះម៉ូតូ០១គ្រឿង ម៉ាកអុិចសង់ទ័រ ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ ១GC-៤៤៨៧ ទិសដៅផ្ទុយគ្នា រួចខ្ទាតទៅប៉ះជាមួយម៉ូតូ០១គ្រឿងទៀត ម៉ាកហ្សូមុឺអុិច ពណ៌ក្រហម ពាក់ផ្លាកលេខ ១G-៥៣១៤ បើកបរទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ។

ហេតុការណ៍នេះបណ្ដាលឲ្យ៖ ទី១.អ្នកបើកបរម៉ូតូ អុិចសង់ទ័រ ស្លា.ប់នៅកន្លែងកេីតហេតុ (មិនទាន់ស្គាល់អត្តសញ្ញាណ) ។ ទី២.អ្នកបេីកបរម៉ូតូហ្សូមុឺអុិច ឈ្មោះ ហៀប ហូងស្រី អាយុ១៩ ឆ្នាំ ទីលំនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសមធ្យម។ ទី៣.អ្នករួមដំណេីរជាមួយម៉ូតូហ្សូមុឺអុិច ឈ្មោះ នាក់ គ្រីសស្តា ភេទស្រី អាយុ២១ឆ្នាំ ទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសមធ្យម។

ក្រោយកើតហេតុ ភាគីខាងរថយន្ត បានបើករត់គេចបាត់ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ កំពុងស្រាវជ្រាវរក ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖CEN

spot_img