ស្ត្រីមានផ្ទៃពោះម្នាក់ នៅទីក្រុង Batu Pahat រដ្ឋ Johor ប្រទេសម៉ាឡេស៊ី ត្រូវបានហាមឃាត់មិនឱ្យចូលមជ្ឈមណ្ឌលចាក់ថ្នាំបង្ការ (PPV) ដោយសារតែមានស្នាមឆែកតូចមួយនៅលើសំពត់ក្រោមជង្គង់របស់នាង។
យោងតាមសារព័ត៌មាន China Press បានឲ្យដឹងថា ស្ត្រីរូបនេះបានស្លៀកសំលៀកបំពាក់ដូចគ្នា ដែលនាងពាក់សម្រាប់លើកដំបូងដែលជាអាវពណ៌ក្រហម ដែលមានដៃអាវ និងសំពត់ប្រវែងក្រោមជង្គង់។ ប្តីរបស់នាងបាននិយាយថា ពួកគេមិនមានបញ្ហាជាមួយនឹងសម្លៀកបំពាក់នេះទេ ក្នុងកំឡុងពេលចាក់លើកទី១ ប៉ុន្តែត្រូវបានបញ្ឈប់នៅច្រកចូល អំឡុងពេលណាត់ជួបលើកទី២។
ប្តីរបស់នាងបានឲ្យដឹងទៀតថា “ខ្ញុំចុះពីឡានភ្លាម ដើម្បីមើលស្ថានការណ៍ បុគ្គលិកបាននិយាយថា មានការឆែកនៅចំកណ្តាលសំពត់ប្រពន្ធខ្ញុំ ដែលប្រឆាំងនឹងការស្លៀកពាក់ ហើយក៏មានស្ត្រីមានផ្ទៃពោះពីរបីនាក់ ក៏ត្រូវបដិសេធផងដែរ ចំពោះការរំលោភលើច្បាប់ការស្លៀកពាក់” ។
ស្ត្រីមានផ្ទៃពោះផ្សេងទៀតរួមទាំងប្រពន្ធរបស់គាត់ គឺសុទ្ធតែស្លៀកពាក់សំពត់វែងជាងជង្គង់ ដោយគ្រាន់តែមានស្នាមឆែកកណ្តាល ឬចំហៀង ដែលសូម្បីមិនបញ្ចេញភាពសិចស៊ី ប៉ុន្តែពួកគេត្រូវបានគេចាត់ទុកថាប្រឆាំងនឹងការស្លៀកពាក់។
បន្ទាប់មក ប្តីរបស់ស្ត្រីរូបនេះបានចង្អុលបង្ហាញថា ប្រពន្ធរបស់គាត់ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង PPV បន្ទាប់ពីបង្វិលកន្លែងឆែកទៅខាងក្រោយ ខណៈដែលស្ត្រីមានផ្ទៃពោះផ្សេងទៀតដែលនៅក្បែរនោះ ត្រូវទៅផ្ទះហើយផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី។
លើសពីនេះ អ្នកផ្សេងៗទៀត ក៏មិនត្រូវបានអនុញ្ញាតដែរ ដោយសារតែស្លៀកខោខូវប៊យម៉ូដរហែកជាដើម។
ពិតណាស់ សមាជិកសភា អ្នកស្រី Kluang Wong Shu Qi បានចែករំលែកនៅក្នុងធ្វីតធ័រថា អ្នកស្រីបានទទួលពាក្យបណ្តឹងចំនួនបី ពីបុរសនិងស្ត្រី នៅ Kluang ដែលបានជួបប្រទះនូវបទពិសោធន៍ស្រដៀងគ្នានេះ។
គេបាននិយាយថា សម្លៀកបំពាក់ដែលបុគ្គលទាំងបីពាក់ គឺខោខូវប៊យរហែក និងខោខូវប៊យប្រវែងត្រឹម.កជើង ដែលធ្វើឱ្យខ្លីនៅពេលអ្នកពាក់អង្គុយចុះ។ ប្រភេទនៃសម្លៀកបំពាក់ទាំងនេះ ច្បាស់ណាស់ជាបានប្រឆាំងនឹងកូដសម្លៀកបំពាក់ ហើយគេមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុង PPVs ឡើយ។
អ្នកស្រី Wong បាននិយាយនៅក្នុងធ្វីតរបស់នាងថា “វាស្តាប់ទៅគួរឱ្យអស់សំណើចណាស់ ដែលយើងស្វាគមន៍ការសម្តែង cosplay ប៉ុន្តែយើងមិនអនុញ្ញាតឱ្យមនុស្សដែលស្លៀកពាក់ធម្មតារបស់ពួកគេចូលទៅក្នុង PPV ទេ។ មានហើយ សម្លៀកបំពាក់របស់ពួកគេអាចមិនមែនជា “សុភាពបំផុត” និងក៏មិនសមរម្យផងដែរ។
ជាងចុងក្រោយ អ្នកស្រី Wong បាននិយាយថា មនុស្សគួរតែត្រូវបានលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំង ជំនួសឱ្យការធ្លាក់ទឹកចិត្ត ជាមួយនឹងច្បាប់តឹងរ៉ឹងច្រើនពេក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



