Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរអគ្គិសនីកម្ពុជា បើកការពិគ្រោះយោបល់ជាសាធារណៈ ជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងអ្នកកាន់អាជ្ញាបណ្ណ លើតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០២២

អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងចេញសេចក្តីសម្រេចស្តីពីការកំណត់បញ្ជីថ្លៃលក់អគ្គិសនីសម្រាប់ឆ្នាំ ២០២២ ពីប្រភព​បណ្តាញជាតិ សម្រាប់លក់ឲ្យអ្នកកាន់អាជ្ញាបណ្ណដែលទិញអគ្គិសនីពីអនុស្ថានីយ ពីបណ្តាញ​បញ្ជូនរងរបស់អគ្គិសនីកម្ពុជា និងពីបណ្តាញបញ្ជូនរបស់អ្នកកាន់កាប់អាជ្ញាបណ្ណបញ្ជូនរងឯកជន សម្រាប់ឆ្នាំ២០២២ ដែលត្រូវអនុវត្តចំពោះថាមពលប្រើប្រាស់ចាប់ពីដើមខែមករា ឆ្នាំ២០២២។

អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការទិញអគ្គិសនីពីទ្វារចរន្ត MV នៃអនុស្ថានីយ គឺមានតម្លៃ ០,១១៣៨ដុល្លារ គីឡូវ៉ាត់ក្នុងមួយម៉ោង នៅឆ្នាំ២០២១ ដោយឡែកអត្រាថ្លៃលក់នៅឆ្នាំ២០២២ មានតម្លៃ ០,១១៣៨ដុល្លារ គីឡូវ៉ាត់ក្នុងមួយម៉ោង។

ចំពោះការទិញអគ្គិសនីពីខ្សែបញ្ជូនរង តាមនាឡិកាស្ទង់ MV មានតម្លៃ ០,១២៩០ដុល្លារ គីឡូវ៉ាត់ក្នុងមួយម៉ោងនៅឆ្នាំ២០២១ នឹងមានតម្លៃ ០,១២៩០គីឡូវ៉ាត់ក្នុងមួយម៉ោង។ ការបញ្ជាទិញអគ្គិសនីពីខ្សែបញ្ជូនរង ក្រោមត្រង់ស្វូវិនិយោគដោយអ្នកទិញ តាមនាឡិកាស្ទង់ LV មានតម្លៃ ០,១៣៤១៦ដុល្លារ គីឡូវ៉ាត់ក្នុងមួយម៉ោង នៅឆ្នាំ២០២១ នឹងមានតម្លៃ ០,១៣៤១៦ដុល្លារ គីឡូវ៉ាត់ក្នុងមួយម៉ោង និង ការបញ្ជាទិញអគ្គិសនីពីខ្សែបញ្ជូនរង ក្រោមត្រង់ស្វូវិនិយោគដោយអ្នកលក់ តាមនាឡិកាស្ទង់ LVមានតម្លៃ ០,១៤២១៦ដុល្លារ គីឡូវ៉ាត់ក្នុងមួយម៉ោង នឹងមាន តម្លៃ ០,១៤២១៦ ដុល្លារ គីឡូវ៉ាត់ក្នុងមួយម៉ោង។

អាជ្ញាធរអគ្គិសនីកម្ពុជា សូមដាក់ ឯកសារបញ្ជីថ្លៃលក់អគ្គិសនី នេះពិគ្រោះយោបល់ជាសាធារណៈ ជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងអ្នកកាន់អាជ្ញាបណ្ណ ដែលទិញអគ្គិសនីពីអនុស្ថានីយ និងពីបណ្តាញ​បញ្ជូនរងដែលមានប្រភពពីបណ្តាញជាតិរបស់អគ្គិសនីកម្ពុជា និងពីបណ្តាញបញ្ជូនរងរបស់អ្នកកាន់អាជ្ញាប​ណ្ណបញ្ជូនរងឯកជន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែតុលាឆ្នាំ២០២១។

ក្រោយថ្ងៃទី១០ ខែតុលាឆ្នាំ២០២១ ឯកសារបញ្ជីថ្លៃលក់អគ្គិសនី ថ្មីនេះ នឹងត្រូវចាត់ទុកថា បានធ្លងការពិគ្រោះយោបល់រួច ហើយអាជ្ញាធរអគ្គិសនីកម្ពុជាអាចធ្វើការពិនិត្យ និងអនុម័តបញ្ជីថ្លៃលក់អគ្គិសនីថ្មីនេះ ទៅតាមការកំណត់របស់ច្បាប់ស្តីពីអគ្គិសនីនៃកម្ពុជា។

ដើម្បីឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាអាចអនុវត្តការកំណត់បញ្ជីថ្លៃលក់អគ្គិសនី ស្របទៅតាមច្បាប់ស្តីពី អគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា សំណូមពរសុំឲ្យការផ្តល់យោបល់មកឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា មានមូលដ្ឋានសំអាងគ្រប់គ្រាន់ដើម្បីរក្សាបានយុតិ្តធម៌រវាងផលប្រយោជន៍របស់អ្នកប្រើប្រាស់ផងនិងអ្នកផ្គត់ផ្គង់ផង៕

×