ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន ជីនប៉ី គ្រុប បានឆ្លើយតបជាវិជ្ជ មានចំពោះ ការបរិច្ចាគ ទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលក្រុងព្រះសីហនុ ដើម្បី ចូលរួម ចំណែកដល់ការសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ១៩ ដែលនឹង ផ្តល់ការ ព្យាបាល និងសេវាកម្មថែទាំសុខភាពដល់ប្រជាពលរដ្ឋទូទៅ និងរងផលប៉ះ ពាល់ ដោយការរីករាលដាលនៃជំងឺកូវដី១៩។
រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹករបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានចេញលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីនប៉ី គ្រុប ដែលបានផ្តល់ថវិកា ៥ម៉ឺនដុល្លារដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអាគារតេជោព្យាបាលជំងឺកូវីដ១៩នៅខេត្តព្រះសីហនុ។
ក្រុមហ៊ុនជីនប៉ី គ្រុប ជឿជាក់ថា អោយតែយើងរួមគ្នាជាថ្លុងមួយ រឿងអ្វីក៏អាចជំនះបានដែរ ឧបសគ្គយ៉ាងណាក៏អាចឆ្លងផុតដែរ ។ ដើម្បីរក្សាទំនាក់ទំនងចងស្ពានមានមេត្រីជាមួយកម្ពុជា ជីនប៉ីគ្រុប តែងតែបន្តធ្វើសកម្មភាព ដើម្បីរួមគ្នាទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្រោយពីមកដល់ប្រទេសកម្ពុជា ក្នុងកាលៈទេសៈនៃជំងឺរីករាលដាលកូវីដ១៩ ចេះតែបន្តជះឥទ្ធិពល ជីនប៉ី គ្រុប បានព្យាយាមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជំនួយឧបត្ថមផ្សេងៗ ដល់សាលាខេត្តព្រះសីហនុ ដើម្បីយកមកសាងសង់មន្ទីរពេទ្យ ដែលផ្តល់ការការពារ និងការព្យាបាល អោយកាន់តែប្រសើរ ដល់ប្រជាជនដែលទទួលរងគ្រោះដោយជំងឺឆ្លងកូវីដ១៩។
ស៊ូឡើងកម្ពុជា ស៊ូឡើងខេត្តព្រះសីហនុ យើងនឹងដើរជាមួយគ្នាឆ្លងកាត់ឧបសគ្គនេះ ហើយឆ្ពោះទៅកាន់អនាគតដែរយើងទន្ទឹងរងចាំ៕