Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ ត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពេលបើកឱ្យដំណើរការសាកល្បង សាលាឡើងវិញ

spot_img

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវបើកឱ្យដំណើរការសាកល្បងសាលាឡើងវិញដោយមានការចូលរួមពីលោកស្រីប្រធានមន្ទីរ អបរំ យុវជន និងកីឡាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធ។

យោងតាមសេចក្តីណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសយកសាលាដែលមានសុវត្ថិភាព និងរៀប ចំសណ្តាប់ធ្នាប់បានល្អ ធ្វើការបើកដំណើរ ការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ៥សាលានៅតាមក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ។

ការជ្រើសរើសបើកដំណើរការសាកល្បងសាលាទាំង៥ មានដូចជា៖
១. អនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ
២. អនុវិទ្យាល័យ ព្រែកស្វាយ ក្រុងកោះរ៉ុង
៣. វិទ្យាល័យ កែវផុស ស្រុកស្ទឹងហាវ
៤. អនុវិទ្យាល័យ ទួលកែវ ស្រុកព្រៃនប់
៥. អនុវិទ្យាល័យ ស្ទឹងសំរោង ស្រុកកំពង់ សីលា ។

ចំពោះការបើកសាលាសាកល្បងឡើងវិញនៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាព្រឹកនេះមានចំនួន ២២ថ្នាក់ មានលោកគ្រូ អ្នកគ្រូសរុបចំនួន ៥៣នាក់ ស្រី ២២នាក់ សិស្សថ្នាក់ទី១២ សរុប ១៩៥នាក់ ស្រី ១០៤នាក់។ សិស្សថ្នាក់ទី៩ មាន ២៤៨នាក់ ស្រី ១១៤នាក់ ។ មុនចូលរៀន និងបង្រៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំដល់លោកនាយកសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃនៅមុខថ្នាក់រៀននីមួយៗ រក្សាគម្លាតសុវត្ថិភាព នៅពេលចេញលេងមិនត្រូវឱ្យសិស្សចេញពេលស្របគ្នានោះទេ ដើម្បីធានាដល់ការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា យើងមានចំណុចសំខាន់ៗចំនួន៦ ដែលត្រូវអនុវត្តមានដូចជា៖
ទី១-ត្រូវមានការទទួលខុសត្រូវចំពោះខ្លួនឯង (ក្នុងករណីមានអាការៈសង្ស័យឬផ្តាសាយ ត្រូវជូនដំណឹងមកសាលា និងត្រូវដាក់ខ្លួននៅដាច់ដោយឡែកដើម្បីតាមសុខភាព ដោយមិនត្រូវបណ្តោយឱ្យខ្លួនឯងក្លាយជាភ្នាក់ងារចម្លងជំងឺទៅអ្នកដ៏ទៃនោះទេ)
ទី២-ទទួលខុសត្រូវចំពោះគ្រួសារ
ទី៣-ទទួលខុសត្រូវចំពោះមិត្តភក្ត្រ
ទី៤-ទទួលខុសត្រូវចំពោះសង្គម
ទី៥-អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
និងទី៦-ត្រូវចាត់ទុកអ្នកនៅជុំវិញខ្លួនយើងជាជនសង្ស័យកូវីដ-១៩ ទើបលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់យើងមិនមានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×