Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! វៀតណាមច្នៃ​ស៊ីក្លូចល័ត ចុះធ្វើតេស្ត​កូវីតដល់ផ្ទះ ខណៈប្រជាជនពេញចិត្តខ្លាំង ព្រោះថា…

spot_img

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានពេញលេញ និងត្រឹមត្រូវ នោះតាមឃុំ ស្រុកជាច្រើន​នៅក្នុងទីក្រុង កែនថូ​ ប្រទេសវៀតណាម បានច្នៃជា “សុីក្លូចល័ត” ផ្ទាល់ខ្លួនសម្រាប់បុគ្គលិកពេទ្យ ដើម្បីទៅដល់ផ្ទះប្រជាជនយកសំណាក។ ពិតណាស់ «ស៊ីក្លូចល័ត» នេះ​ គឺមានភាពងាយស្រួលចូលតាមច្រកល្ហក​ សូម្បីតែផ្លូវតូច និងផ្លូវជ្រៅ ក៏ដោយ។

បច្ចុប្បន្ន ទីក្រុងកែនថូ កំពុងអនុវត្តយុទ្ធនាការធ្វើតេស្តទូទាំងស្រុកភូមិ។ យុទ្ធនាការនេះ គឺត្រូវបានធ្វើឡើង៣ដំណាក់កាល ដោយលើកទី១ ធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់​១២ កញ្ញា,​ ​ទី២ ចាប់ពីថ្ងៃទី១២ ដល់​១៤​និងទី៣ ចាប់ពីថ្ងៃទី១៥​ ដល់​១៧។ ក្នុងនោះ ក្រុមដែលមានហានិភ័យខ្ពស់ ត្រូវយកសំណាក៣ដង ខណៈតំបន់បៃតង​នឹងយកសំណាកដើម្បីធ្វើតេស្តយ៉ាងហោចណាស់ម្តង។

យ៉ាងណាមិញ សម្រាប់វិធីសាស្រ្តច្នៃ​ «សុីក្លូចល័ត»​ នេះផងដែរ ឃើញថាត្រូវបានប្រជាជនសម្តែងការពេញចិត្តយ៉ាងពេញទំហឹង ព្រោះវាបានផ្តល់ភាពងាយស្រួល និងសុវត្ថិភាព។ កាលពីមុនមនុស្សជាច្រើនមានការភ័យខ្លាច ក្នុងការទៅយកសំណាកធ្វើតេស្ត ដោយសារកន្លែងមានមនុស្សច្រើន ដែលប្រឈមហានិភ័យងាយក្នុងការឆ្លងរីករាលដាលជំងឺណាស់ តែឥឡូវនេះកង្វល់នេះត្រូវបានដោះស្រាយ ដោយស៊ីក្លូចល័តតូចល្មម ដែលផ្តល់ភាពងាយស្រួលសម្រាប់ជនពិការ និងមនុស្សចាស់ ក្នុងការយកសំណាករកមេរោគកូវីដ១៩។

ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញបែបនេះ បាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង និងនិយាយចំៗថា៖ ប្រជាជនវៀតណាម គឺតែងតែដឹងពីវិធីទាញយកប្រយោជន៍ ដើម្បីឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង។ ប្រទេសកូរ៉ ថ្វីត្បិតតែគ្រឿងបរិក្ខារកាន់តែទំនើបក៏ពិតមែន​ប៉ុន្តែ ហាក់មិនសប្បាយ​និងបង្ហាញភាពជិតស្និទ្ធដូចវៀតណាមឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×