ប្រភពពីសារព័ត៌មាន PTI បានចុះផ្សាយកាលពីថ្ងៃទី ៣ ខែមេសា ឲ្យដឹងថា New delhi នឹងរៀបចំកិច្ចប្រជុំត្រីភាគីដ៏សំខាន់លើផ្នែកយុទ្ធសាស្ត្ររវាងឥណ្ឌា ជប៉ុន និងអាមេរិក ក្នុងសប្តាហ៍នេះ មុនជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន Sinzo Abe នៅ Mar-a-Lago, រដ្ឋ Florida នាចុងខែនេះ ។
រដ្ឋាភិបាលលោកត្រាំ នឹងចាត់មន្ត្រីការទូតជាន់ខ្ពស់២រូប ដឹកនាំប្រតិភូអាមេរិក ចូលរួមក្នុងជំនួបលើកនេះ ។
ប្រភពដដែលឲ្យដឹងថា ជំនួបចរចាដ៏សំខាន់រវាងមហាអំណាចប្រជាធិបតេយ្យ ៣ នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ មេសា ។
សេតវិមាននៅបានឲ្យដឹងថា ក្នុងជំនួបកំពូលរវាងលោក Trump និងលោក Abe ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ១៧-១៨ មេសា មេដឹកនាំប្រទេសទាំងពីរនឹងអះអាងសារជាថ្មីអំពីសម្ព័ន្ធភាព អាមេរិក-ជប៉ុន គឺជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងរុងរឿង សម្រាប់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ៕ សូយន