Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ វិទ្យុអាស៊ីសេរី ជាវិទ្យុផ្សាយព័ត៌មានញុះញង់ បំបែកបំបាក់ បម្រើផលប្រយោជន៍បរទេស និងក្រុមឧទ្ទាមក្រៅច្បាប់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានឆ្លើយតបទៅនិងការលើកឡើងផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីអ្នកសារព័ត៌មាន និង សមាគមមួយក្តាប់តូចដែលថា សេរីភាពសារព័ត៌មាន ត្រូវបានសម្លុត គំរាមកំហែង បំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន គឺជាការចោទប្រកាន់ដែលពុំមានសំអាងជាក់លាក់ និងដើម្បីតែបំភាន់ការពិតតែប៉ុណ្ណោះ។ វិទ្យុអាស៊ីសេរី ជាវិទ្យុដែលបំរើផលប្រយោជន៍បរទេស ប្រឆាំងនឹងការ រីក ចម្រើន របស់ប្រទេសកម្ពុជា និងជាវិទ្យុដែលតែងតែផ្សាយព័ត៌មាន ញុះញង់ បំបែកបំបាក់ និងបំផុសអោយប្រជាពលរដ្ឋប្រឆាំងនិង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំរើផលប្រយោជន៍បរទេសដែរជាចៅហ្វាយខ្លួន និងក្រុមឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះ។

ឯកឧត្តមមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី នេះ គ្មានអ្វីប្លែកនោះទេ វាជារឿងដដែល ហើយអ្នកណាក៍ដឹងដែរថា វិទ្យុអាស៊ីសេរី នេះ ជាមួយវិទ្យុដែលបម្រើផលប្រយោជន៍បរទេស ប្រឆាំងនឹងការរីកចម្រើន របស់ប្រទេសកម្ពុជា និងជាវិទ្យុដែលតែងតែផ្សាយព័ត៌មាន ញុះញង់ បំបែកបំបាក់ និងបំផុសអោយប្រជាពលរដ្ឋប្រឆាំងនិង រាជរដ្ឋាភិបាលកម្ពុជា ដេីម្បីបំរេីផលប្រយោជន៍បរទេសដែរជាចៅហ្វាយខ្លួន និងក្រុមឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា ការលើកឡើងរបស់របស់អ្នកសារព័ត៌មាន និងសមាគម មួយក្តាប់តូចនោះ ដែលថា សេរីភាពសារព័ត៌មាន ត្រូវ បានសម្លុត គំរាមកំហែង បំបិទសិទ្ធិ សេរីភាព អ្នកសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដែលពុំមានសំអាងជាក់លាក់ និងដើម្បីតែបំភាន់ការពិត ដែលធ្វើខ្លួនជាជនរងគ្រោះពីការអនុវត្តតួនាទីរបស់ អជ្ញាធរ មានសមត្ថកិច្ចទៅវិញ ប៉ុន្តែ នៅពេល អជ្ញាធរ មានសមត្ថកិច្ចស្នើសុំកិច្ចសហការក្នុងការផ្តល់ ព័ត៌មាន បន្ថែម អោយបានជាក់លាក់ លើករណីនីមួយៗពីក្រុមអ្នក កាសែតទាំងនោះ ក្រុមនេះមិនដែលបានចូលរួម សហការ ជាមួយ សមត្ថកិច្ចឡើយ តែងតែ គេចវេស ជានិច្ច។ បន្ថែមពីនេះការលើកឡើងនេះ គ្រាន់តែចង់ការពារក្រុម អ្នកសារព័ត៌មាន ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងក្រម សីលធម៌ វិជ្ជាជីវៈ តែប៉ុណ្ណោះ ។ ហេីយក៍មានតែអ្នកកាសែតដែលតែងតែហៅខ្លួនជាអ្នកសារ ព័ត៌មាន ឯករាជ្យ (free lance) តែប៉ុន្មាននាក់នេះដែរ ដែលតែងស្រែកថា ខ្លួន ត្រូ វបាន អជ្ញាធរ បំភិតបំភ័យ គំរាមកំហែង ប៉ុន្តែ អ្នកសារ ព័ត៌មាន free lance មួយចំនួនធំទៀតដែលកំពុងប្រកប វិជ្ជាជីវៈ សារព័ត៌មាន នៅកម្ពុជា គឺអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយសេរី គ្មានការរើសអើង គ្មានការគំរាមកំហែង ឬបំភិតបំភ័យ ឡើយ។

ឯកឧត្តមមាស សុភ័ណ្ឌ បានបញ្ជាក់ថា អ្នកសារព័ត៌មាននៅកម្ពជា អាចប្រកបវិជ្ជាជីវៈរបស់ខ្លួនបាន ដោយសេរីដោយគ្មានការគំរាមកំហែង ឬបំភិត បំភ័យនោះឡើយ ដោយអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសារព័ត៌មានប្រព្រឹត្ត ខុសច្បាប់គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ដូច្នេះការអនុវត្ថច្បាប់លើ អ្នកដែលប្រព្រឹត្តខុសច្បាប់ ពុំមែនជាការគំរាមកំហែង ឬ បំបិទសិទ្ធិ សេរីភាពអ្នកសារព័ត៌មាន នោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×