គេហទំព័រដ៏ល្បីឈ្មោះរបស់អាមេរិច គឺស៊ីអ៊ិនអ៊ិន (CNN) បានចុះផ្សាយពីប្រាសាទបន្ទាយឆ្មាររបស់កម្ពុជា និងបានពណ៌នាវាថាជាប្រាណដ៏អស្ចារ្យក្នុងចំណោមប្រាសាទរាប់ពាន់នៅកម្ពុជា។
ប្រាសាទដែលស្ថិតនៅកណ្តាលព្រៃនៃប្រទេសកម្ពុជានេះ ត្រូវបានកសាងឡើងក្នុងសតវត្សទី ១២ ដោយព្រះបាទជ័យវរន្ម័នទី ៧ ដែលជាស្តេចដ៍អស្ចារ្យមួយអង់របស់ចក្រភពខ្មែរ។
ប្រាសាទអាយុ ៨០០ឆ្នាំ និងស្ថិតក្នុងខេត្តបន្ទាយមានជ័យនេះត្រូវបានកសាងដើម្បី ជាការគោរពដល់កូនប្រុសរបស់ព្រះបាទជ័យវរន្ម័នទី ៧ និងមេទ័ពខ្មែរ៤នាក់ទៀត។
លោក Simon Warrack អ្នកអភិរក្សថ្ម ដែលបានសិក្សាពីប្រាសាទកម្ពុជាច្រើនអស់រយៈពេលជាង ២០ឆ្នាំបានធ្វើការប៉ាន់ស្មានថាថ្មរាប់រយម៉ែត្រដែលមានសិលាចារឹកនៅជញ្ជាំងបានដួលរលំ ដោយសារតែពេលវេលា បណ្តាអ្នកបុរាវិទូ និងប្រវត្តិវិទូមិនអាចដឹងពីអាថ៌កំបាំងនៃរូបតូចៗជាច្រើននៅតាមជញ្ជាំង។
ដោយនិយាយពីបរិយាកាស លោក Simon Warrack បានប្រដូចប្រាសាទបន្ទាយឆ្មារទៅនឹងប្រាសាទអង្គរវត្តដ៏ល្បីរបស់កម្ពុជា ក្នុងឆ្នាំ ១៩៩០ ដែលពេលនោះវិស័យទេសចរណ៍ទើបតែចាប់ផ្តើមឡើង។
ទោះបីអ្នកទេសចរណ៍រាប់លាននាក់បានមកទស្សនាខេត្តសៀមរាបរៀងរាល់ឆ្នាំក៏ដោយ ប៉ុន្តែប្រាសាទបន្ទាយឆ្មារ ដែលធ្វើដំណើរតែ ២ឬ ៣ម៉ោងប៉ុណ្ណោះពីខេត្តសៀមរាប មានអ្នកមកទស្សនាតែប្រមាណ ១.៥០០នាក់ប៉ុណ្ណោះជារៀងរាល់ឆ្នាំ។
លោកបន្តទៀតថា ការមករុករកប្រាសាទនេះគឺប្រៀបដូចជាដំណើរថយក្រោយទៅកាន់យុគ្គផ្សេងមួយទៀត និងទទួលបានបទពិសោធន៍ប្លែករវាងវប្បធ៌ម និងធម្មជាតិ៕ ដោយ ៖ សុភ័ក្ត្រ