Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្រោះទឹកកខ្វក់ បំប្លែងឱ្យទៅជាទឹកមិនមាន ការបំពុលបរិស្ថាន មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ

spot_img

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាពនៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអាងប្រព្រឹត្តិកម្មមួយនេះ បានដំណើរការដោយជោគជ័យហើយ ក្នុងការចម្រោះទឹកកខ្វក់ បំប្លែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថានមុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

សូមជម្រាបជូនថា អាងប្រព្រឹត្តិកម្មទី១ (PS1) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ និងអាងប្រព្រឹត្តិកម្មទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ ។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យអាងចម្រោះទឹកកខ្វក់នៅចុងឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លើកគម្រោងស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសាងសង់ស្ពានក្នុងអាងចម្រោះទឹកកខ្វក់ឱ្យបានខ្ពស់ និងវែងជាងមុន ដើម្បីឱ្យលំហូរទឹកក្នុងអាងហូរបានលឿន ដើម្បីដោះការជន់លិចទីក្រុងនៅរដូវវស្សា៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×