Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីប.ង្ខាំ.ងមនុស្ស ខុសច្បាប់

spot_img

ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាប និងរំដោះជនរងគ្រោះបានម្នាក់ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ និង ០០នាទី ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹង ពីបុរសជនជាតិចិនម្នាក់ ឈ្មោះ Wen ShangQian ថា នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ០០នាទី មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន បានទូរស័ព្ទប្រាប់គាត់ថា កំពុងចេញធ្វើដំណើរទៅកំពង់ផែ ដោយមានរថយន្ត ០១គ្រឿង ម៉ាក HIGHLANDER ពណ៌ស មកទទួលនៅចំណុចមុខស្ថាននីយប្រេង PTT អូរបី ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកស្រាប់តែបាត់ដំណឹងឈឹង រហូតដល់វេលាម៉ោង ២១ ថ្ងៃ.ខែ.ឆ្នាំដដែល មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa បានវីឆាតមកខ្ចីប្រាក់ចំនួន ៨,០០០Yuan (ប្រាំបីពាន់យាន់) បានប្រហែលជាមួយម៉ោងក្រោយ ស្រាប់តែសុំខ្ចីបន្ថែមចំនួន ៦,០០០$ (ប្រាំមួយពាន់ដុល្លារអាមេរិក) ទៀត តែគាត់មិនបានវេរឲ្យទេ លុះក្រោយមក ជនសង្ស័យបានយកទូរស័ព្ទដៃជនរងគ្រោះ ទាក់ទងទៅក្រុមគ្រួសារ របស់ជនរងគ្រោះនៅប្រទេសចិន ជំរិតទារប្រាក់ចំនួន ២០០,០០០Yuan (ម្ភៃម៉ឺនយាន់) ដោយដឹងថា ជនរងគ្រោះត្រូវបានគេចាប់ជំរិត គាត់ក៏មកប្តឹងសមត្ថកិច្ចតែម្តង ។

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ផ្ទាល់ នឹងដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់តាមជំនាញ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ សរុបចំនួន ០៥នាក់ ជាបន្តបន្ទាប់ និងរំដោះបានជនរងគ្រោះឈ្មោះ Yi GengFa ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែង ដែលមានទីតាំងស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ Yi GengFa ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ លិខិតឆ្លងដែនលេខៈ E87002497 មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួស បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយត្រូវជនសង្ស័យដាក់ខ្នោះដៃ ។

ជនសង្ស័យទាំង ០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន ៖ -ខ្នោះដៃ ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ) -សោរដោះខ្នោះដៃចំនួន ០២ -រថយន្ត ០២គ្រឿង ៖ ១-ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799 (មធ្យោបាយប្រព្រឹត្តបទល្មើស)។ ២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ភ្នំពេញ 2BB-0150 (មធ្យោបាយប្រព្រឹត្តបទល្មើស)។

ចំពោះជនសង្ស័យទាំង៥នាក់ និងវត្ថុតាងខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×