Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូកនេសាទមួយគ្រឿង លិចចូលក្នុងសមុទ្រ , ឪពុកសង្រ្គោះបាន ឯកូនបាត់ខ្លួន

spot_img

ស្រុកស្ទឹងហាវ ៖ សមត្ថកិច្ចឲ្យដឹងថា នៅរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី មានទូកនេសាទមួយគ្រឿងបានលិច នៅចំណុចចុងអូរ ប្រមាណ១០០ម៉ែត្រ ពីដីគោក ក្នុងក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

នៅលើទូកនេសាទមានមនុស្សចំនួន ២នាក់ ៖ ១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ ។ ២-ឈ្មោះ ស៊នមករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ) ។ ជនរងគ្រោះទាំងពីរ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ សមត្ថកិច្ច និងក្រុមសង្គ្រោះ រួមនឹងពលរដ្ឋ កំពុងស្វែងរកជនរងគ្រោះ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×