ករណីក្មេងទំនើងបង្ហោះម៉ូតូ គឺនៅតែជាបញ្ហាកើតមានឡើងនៅក្នុងសង្គមបច្ចុប្បន្ន បើទោះជាសមត្ថកិច្ចបានត្រឹមដាក់ទណ្ឌកម្មផ្សេងៗទៅលើពួកគេយ៉ាងណា ដើម្បីជាការអប់រំ ប៉ុន្តែ ពួកគេហាក់មិនមានការរាងចាលនោះឡើយ នេះក៏ព្រោះតែបក្ខពួកភ្លើតភ្លើននិយមខ្វះការអប់រំក្នុងសាលា និងភាពអំនួតនៅទីសាធារណៈ។
ដោយឡែកថ្មីៗនេះ ក្រុមក្មេងទំនើងចំនួន៥នាក់ បានត្រូវកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួននៅនិងកន្លែង កាលពីវេលាម៉ោងប្រហែល ៩ យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ខណៈពួកគេកំពុងបង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យ តាមដងផ្លូវសាធារណៈ ស្ថិតនៅចំណុចលើផ្លូវលេខ១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាមួួយនិងទង្វើដ៏ផ្គើននេះ ជាលទ្ធផល សមត្ថកិច្ចបានចាប់ពួកគេកោរសក់ និងដាក់ទណ្ឌកម្មខ្លះៗ ឲ្យដោះកង់មុខម៉ូតូចេញ រួចកាន់អង្កក់ជើង១ជុំវិញម៉ូតូ មុនពេលធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់បង្ហោះម៉ូតូលើកក្រោយទៀត ។ ហើយជាមួយគ្នានោះផងដែរ សមត្ថកិច្ចក៏បានហៅអាណាព្យាបាលមកធានាពួកគេត្រឹមត្រូវ ដើម្បីបានវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







