Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់ហ្មង! ការម៉ាក់ទាំងមូល បែរទៅសម្ងំផ្ទះគេ ទម្រាំហៅបានថត មិនងាយទេណ៎ា!

សុនខ គឺជាសត្វចិញ្ចឹម ដែលពុំត្រឹមតែចេះជួយការពារផ្ទះសម្បែងប៉ុណ្ណោះទេ​ តែវាក៏មានភាពស្មោះត្រង់និងម្ចាស់យ៉ាងខ្លាំងផងដែរ។ ពិតណាស់ ដោយសារគួរឲ្យស្រឡាញ់ និងថែមទាំងចេះទៀតផងនោះ សុនខខ្លះដល់ថ្នាក់ធ្វើឲ្យម្ចាស់របស់វា ជាពិសេសនារីៗស្រឡាញ់ចាត់ទុកដូចកូនអុីចឹង។

ដោយឡែក ​កាលពីពេលកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមវៀតណាម ពិតមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង ក្រោយពីបានឃើញទិដ្ឋភាពដ៏គួរឲ្យអស់សំណើច បង្ហាញពីខណៈពេលដែលនារីជាកូនក្រមុំម្នាក់​បានចាប់អូសទាញ់សត្វឆ្កែជាទីស្រឡាញ់របស់នាង កាត់ផ្លូវយ៉ាងទីណាត់ទីណែង​ ចេញពីផ្ទះអ្នកជិតខាង ខណៈវាកំពុងប្រឡែងលេងជាមួយសត្វឆ្កែដទៃ ដើម្បីយកមកថតរូបអនុវស្សារីយ៍ ​នៅក្នុងថ្ងៃពិសេសរបស់នាង។

ភ្ជាប់រូប Screenshot ចេញពីហ្វេសប៊ុករបស់នារីជាកូនក្រមុំដ៏កំប្លែងរូបនោះ សារព័ត៌មានវៀតណាមមួយ​បានសរសេរគួរឲ្យអស់សំណើចថា «ថ្ងៃពិសេសរបស់ម៉ាក់ បែរជានៅតែលេងជាមួយអ្នកជិតខាងយ៉ាងរំភើយ ទម្រាំហៅបានថត ពិតជាវេទនាណាស់​​ លោកអើយ!៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×