Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីគណបក្ស កែទម្រង់កម្ពុជា របស់លោកអ៊ូ ច័ន្ទរ័ត្ន

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីគណបក្ស កែទម្រង់កម្ពុជា របស់លោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃជាផ្លូវការហើយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង ឧបបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្ស “កែទម្រង់កម្ពុជា” ។ ការអនុញ្ញាតឲ្យបង្កើតនេះ បន្ទាប់ពី លោក អ៊ូ ច័ន្ទ រ័ត្ន អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានយកពាក្យស្នើសុំបង្កើតគណបក្ស កែទម្រង់កម្ពុជា ទៅដាក់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១។

រហូតមកដល់ពេលនេះ មានមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ២៦រូបហើយ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ។ ដោយក្នុងនោះមានមន្ត្រីមួយចំនួនបានទៅបង្កើតគណបក្សនយោបាយដោយខ្លួនឯងដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខនេះ។ ដោយពួកគេមិនរង់ចាំការរស់ឡើងវិញ នៃអតីតគណបក្សសង្គ្រោះជាតិ នោះទេ។

គណបក្សនយោបាយដែលបង្កើតឡើងដោយក្រុមអតីតគណបក្សសង្គ្រោះជាតិ មានដូចជា គណបក្សខ្មែរអភិរក្ស របស់លោករៀល ខេមរិន្ទ្រ , គណបក្សខ្មែរស្រលាញ់ជាតិ របស់លោក ជីវ កត្តា , គណបក្សកែទម្រង់កម្ពុជា របស់លោកអ៊ូ ច័ន្ទរ័ត្ន , គណបក្សកម្ពុជានិយម របស់លោកយ៉ែម បុញ្ញឫទ្ធិ , គណបក្សបេះដូងជាតិ របស់លោកសៀម ភ្លុក៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×