Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហមកម្ពុជា នឹងចែករំលែកបទពិសោធន៍ ដល់ថ្នាក់ដឹកនាំកាកបាទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍

ភ្នំពេញ ៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំ សមាគមជាតិកាកបាទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ ដែលប្រព្រឹត្ដទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ពីចម្ងាយ, ហើយថា កាកបាទក្រហមកម្ពុជា នឹងធ្វើបទអន្តរាគមន៍ ស្តីពី យុទ្ធសាស្ត្រ គន្លឹះក្នុងការរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ , មេរៀនដកពិសោធន៍ , កាលានុវត្តភាព និងការចូលរួមគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា។

ក្នុងកិច្ចប្រជុំដដែលនេះដែរកាកបាទក្រហមកម្ពុជា នឹងចែករំលែកមេរៀនដកពិសោធន៍ពីការងារឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍, ការកសាងភាពធន់របស់សហគមន៍, ការងារលើកកម្ពស់សមភាពយេនឌ័រ, ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព, និងការចូលរួមរបស់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពពហុវិស័យក្នុងសហគមន៍ មានដូចជា ការបង្ការ និងឆ្លើយតបនឹងជំងឺកូវីដ-១៩ ការងារសុវត្ថិភាពចរាចរណ៍ ការឆ្លើយតប គ្រោះមហន្តរាយ និងការការពារបរិស្ថាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×