Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្មទុកពេល ៣ខែឲ្យក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្មស្នើជាថ្មីម្តងទៀត​ ដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់​ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេសឡិចត្រូនិក ឲ្យមកដាក់ពាក្យស្នើសុំលិខិត អនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឲ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ជាកំហិត។

ក្រសួងពាណិជ្ជកម្មបន្តថា ចាប់ពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២១តទៅ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់​ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេសឡិចត្រូនិក ដោយគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមា​ន។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានធ្វើសេចក្តីជូនដំណឹងម្តងរួចមកហើយ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាច្រើនលើក ប៉ុន្តែរហូតមកទល់ពេលនេះ ពុំមានក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកមកដាក់ពាក្យស្នើសុំលិខិត អនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រសួងប្រកាសឲ្យសហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់​ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេសឡិចត្រូនិក ទាញយកបែបបទ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ តាមរយៈគេហទំព័រ www.ecommercelicensing.gov.kh, www.moc.gov.kh៕

×