ភ្នំពេញ៖ បន្ទាប់ពី វត្តមានអតីតកំពូលកីឡាករ ដ៏ល្បីល្បាញ នៃក្រុម Manchester United កីឡាករ Ruud Van Nistelrooy បានមកដល់កម្ពុជា នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ស្របៀរ Heineken បាននាំយក ការភ្ញាក់ផ្អើលមួយ ដល់អ្នកគាំទ្រ នោះគឺ កាបង្ហាញ ពាន UEFA Champions League នៅលើឆាកស្រាបៀរ Heineken ហើយក៏ជាលើកដំបូង និងអស្ចារ្យ ផងដែលនៅកម្ពុជា ។
ដើម្បីស្វាគមន៍នៅកម្មវិធី ដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំកម្ពុជា បានប្រកួតប្រជែង ជាមួយបណ្តាប្រទេសជាង ១៩២ ដើម្បីដណ្តើមយក ឱកាសធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធីនេះ ដោយបានធ្វើការដង្ហែលពាន UEFA Champions League មកកាន់ ឆាកស្រាបៀរ Heineken និងផ្តល់ឱកាស ដល់អ្នកគាំទ្រ ថតរូបទុកជាអនុស្សាវរីយ៍ ព្រមជាមួយការរៀបចំតន្ត្រី និងការទទួលទានស្រាបៀរ Heineken ដែលជាស្រាបៀរលំដាប់ពិភពលោក ។
សូមរំលឹកថា លោក Ruud Van Nistelrooy ត្រូវបានចាត់ទុកថា ជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ ក្នុងជំនាន់របស់គាត់ ដោយស៊ុតបញ្ចូលទីបាន ១៥០គ្រាប់ ក្នុង ២១៩ប្រកួត សម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទី ច្រើនជាងគេ ក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុប របស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់ បញ្ចូលទីច្រើនជាងគេបី សម័យកាល ក្នុងក្របខ័ណ្ឌ UEFA Champions League និងបានមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណង ទស្សនកិច្ច ៣ថ្ងៃ និងចូលរួមក្នុងកម្មវិធី ដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions Leagueនៅកម្ពុជា ។
អតីតកីឡាករ Ruud van Nistelrooy នឹងធ្វើការចែករំលែកបទពិសោធន៍ ដល់អ្នកគាំទ្រ និងចំណេះដឹង របស់លោក ដើម្បីជួយណែនាំ អ្នកមានទេពកោសល្យ ខាងបាល់ទាត់ ជំនាន់ក្រោយ ឲ្យសម្រេចបាននូវ គោលដៅរបស់ពួកគេ ។
គួរបញ្ជាក់ថា កម្មវិធីដំណើរទេសចរណ៍ រយៈពេលបីថ្ងៃ ត្រូវបានរៀបចំឡើង ដោយស្រាបៀរ Heineken ហើយកម្មវិធីនេះ នឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រ ទូទាំងពិភពលោក នូវឱកាសផ្ទាល់ ក្នុងការចូលរួម ទទួលបានភាពរំភើបរីករាយ នៃការទស្សនាការប្រកួតនេះ តាមរយៈយុទ្ធនាការ របស់ស្រាបៀរ Heineken ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”៕ ដោយ៖កូឡាប