Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! អគារ​ខុន​ដូ​ខ្ពស់កប់ពពក ចំនួន១៥ នៅ​ចិន មិនទាន់​សង់​​រួច​ផង ត្រូវ​ដួ.ល.រាប​ដល់​ដី​ត្រឹម​មួយ​ប៉​ព្រិច​ភ្នែក ដោយសារតែ​មូលហេតុ​មួយ​នេះ….

spot_img

ប្រទេសចិន បានបំផ្ទុះប្លុកអគារខុនដូដ៏ធំមួយកម្ពស់ ១៥ ជាន់ ដែលមានតម្លៃជាង ៥ ពាន់លានដុល្លារ ឲ្យដួលរលំក្នុងមួយប៉ព្រិចភ្នែក បន្ទាប់ពីការសាងសង់អស់រយៈពេល ៨ ឆ្នាំ ប៉ុន្តែមិនទាន់បានបញ្ចប់នៅឡើយទេ។

គេហំព័រព័ត៌មាន Taiwan News បានរាយការណ៍ឲ្យដឹងថា ឃ្លីបវីដេអូមួយត្រូវបានបញ្ចេញនៅលើអុីនធើរណែត ដោយបង្ហាញឲ្យឃើញអគារខ្ពស់កប់ពពក ចំនួន ១៥ នៅក្នុងទីក្រុងគុនមីង ខេត្តយូណាន ភាគនិរតីប្រទេសចិន ត្រូវបានបំផ្លាញដោយគ្រាប់បែក កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងប្រតិបត្តិការកំទេចធំបំផុតមួយ នៅក្នុងប្រទេសចិន។

អគារនេះដែលមានតម្លៃ ១ពាន់លានយ័ន ត្រូវបានសាងសង់នៅក្នុងឆ្នាំ២០១១ ជាផ្នែកមួយនៃគម្រោងលីយ៉ាងស្តារសុីធីដំណាក់កាលទី២ ដែលដំបូងឡើយ ត្រូវបានអភិវឌ្ឍជាលំនៅដ្ឋាន។ ប៉ុន្តែ ដោយសារវាមិនត្រូវបានតម្រូវដោយទីផ្សារ បណ្តាលឱ្យខ្វះមូលនិធិការសាងសង់ ក៏ត្រូវបានបញ្ឈប់ពីរដង បើទោះបីជាក្រុមហ៊ុនផ្សេងទៀតបានបន្តកាន់កាប់ក៏ដោយ។

បន្ទាប់ពីការសាងសង់អស់រយៈពេល ៨ ឆ្នាំ តែមិនទាន់បញ្ចប់ គួបផ្សំនឹងការធ្វេសប្រហែស អស់រយៈពេលជាយូរផងដែរនោះ ធ្វើឲ្យឱ្យទឹកភ្លៀងជន់លិចគ្រឹះនៃអាគារ បណ្តាលឱ្យខូចខាតមិនអាចកែប្រែបាន ជាហេតុធ្វើឲ្យរដ្ឋាភិបាលក្នុងតំបន់ បានសំរេចចិត្តកម្ទេចបំផ្លាញចោលតែម្តង។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ការកម្ទេចនេះគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០ ម៉ឺនម៉ែត្រការ៉េ និងចំណាយពេលត្រឹមតែ ៤៥ វិនាទីប៉ុណ្ណោះ តាមរយៈការដាក់បំផ្ទុះដោយគ្រាប់បែកចំនួន ៤.៦ តោន (ស្មើនឹង ៨៥.០០០ គ្រាប់) នៅក្នុងអាគារទាំងនោះ បន្ទាប់ពីបានជម្លៀសប្រជាជនប្រមាណ ២.០០០ គ្រួសារ ឬ ប្រហែល ៥.៣០០ នាក់។

តែទោះយ៉ាងណា បន្ទាប់ពីការផ្ទុះ ក៏នៅតែមានផ្នែកខ្លះនៃអាគារនៅសល់ផងដែរ ខណៈដែលវិស្វករបាននិយាយថា មិនចាំបាច់បំផ្ទុះម្តងទៀតទេ ប៉ុន្តែ នឹងប្រើការកម្ទេចមេកានិចជំនួសវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×