Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមគួច ចំរើន ក្រុងពាលីបើកការដ្ឋាន សាងសង់អាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ទី៣ (PS3)

spot_img

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោកជំទាវ បានអញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាល រងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ពន្ធ លោកឧកញ៉ា ម្ចាស់សណ្ឋាគារ ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ (PS3) មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុង១ថ្ងៃ សាង សង់លើផ្ទៃដីជាងមួយហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួនពីរ ដែលបានដាក់ឱ្យដំណើរកាប្រកបដោយជោគជ័យ ក្នុងនោះមាន អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រ គូប ក្នុង១ថ្ងៃ ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។

ទឹកកខ្វក់ក្រោយពីប្រព្រឹត្តិកម្មរួចរាល់ វាមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ ។ ទន្ទឹមនោះរដ្ឋបាលខេត្តព្រះ សីហនុ ក៏មានគម្រោងសាងសង់ អាងប្រព្រឹត្តិកម្មទឹកកខ្វក់បន្ថែមទៀតក្នុងក្រុងព្រះសីហនុ ដើម្បីជួយកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ បង្កើនសោភ័ណភាព បរិស្ថានឱ្យកាន់តែមានភាពល្អ និងបៃតងជានិច្ច ។

ថ្លែងក្នុងឱកាសអញ្ចើញ សម្ភោធសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣សាងសង់លើផ្ទៃដីទំហំ ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ (PS3) សាងសង់លើផ្ទៃដីទំហំ ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ បន្ទាប់ពីបានស្ថាបនា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួនពីរកន្លែងរួចហើយ ដែលកន្លងមកបានដាក់ឱ្យដំណើរការជោគជ័យ ដោយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ។ តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មនេះ គឺដើម្បីបញ្ចៀសទឹកកខ្វក់ហូរចូលដោយផ្ទាល់ទៅក្នុងសមុទ្រ និងការពារបរិស្ថាន ធ្វើឱ្យទីក្រុងរបស់យើងស្អាត និងមានភាពបៃតង៕រក្សាសិទ្ធិដោយ៖CEN

spot_img
×