ព្យុះលេខ៥ បានបណ្តាលឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅខេត្តក្វាងណាម។ ហើយទន្ទឹមនោះ ការទាញប្រយោជន៍ពីជំនន់ទឹកភ្លៀងនេះ ឃើញថាប្រជាជនបាននាំយកសំណាញ់ និងឧបករណ៍នេសាទផ្សេងៗ ដើម្បីចាប់ត្រី ដើម្បីយកមកធ្វើម្ហូបប្រចាំថ្ងៃ និងលក់ដូរផងដែរ។
នៅក្នុងតំបន់ជាច្រើន នៅក្នុងស្រុក Nui Thanh និង Duy Xuyen ខេត្តក្វាងណាម ការទាញប្រយោជន៍ពីជំនន់ទឹកភ្លៀង ដែលជោរជន់ពេញប្រៀបវាលស្រែ និងប្រឡាយ នោះប្រជាជនបាននាំគ្នាយកសំណាញ់ ស្បៃដួស ដើម្បីចាប់បង្គា និងត្រី។
ពិតណាស់ នៅរដូវវស្សា ផលិតផលក្នុងស្រែក៏មានច្រើនដែរ ហេតុនេះប្រជាជនតែងតែជ្រើសរើសទីកន្លែងវាលស្រែ បន្ទាប់ច្រូតកាត់ តាមដងព្រែក ថ្លុកត្រពាំងធំៗ… ដើម្បីចាប់ត្រី។ ពួកគេបានចាប់ត្រីយ៉ាងសប្បាយរៀងរាល់រដូវវស្សា ដើម្បីយកមកធ្វើម្ហូបអាហារ និងអ្នកខ្លះទៀត ក៏រកចំណូលបន្ថែមដើម្បីចិញ្ចឹមជីវិត។
យោងតាមបទពិសោធន៍របស់ប្រជាជន ប្រសិនបើចង់ទទួលបានផលត្រីច្រើន អ្នកត្រូវតែដឹងពីរបៀបជ្រើសរើសកន្លែងទម្លាក់អួន ឬសំណាញ់ នោះពេលវេលាដែលល្អបំផុត គឺនៅពេលរាត្រី ត្រីនឹងចេញរកចំណី ឬបន្ទាប់ពីយប់ មានភ្លៀងធ្លាក់ខ្លាំងទឹកជន់លិចស្រែ។
លោក ត្រឹន ដាត មកពីស្រុកឌុយយេន បាននិយាយថា «ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារឥទ្ធិពលនៃព្យុះលេខ ៥ ដូច្នេះទឹកមានទំហំធំ ត្រីក៏ត្រលប់មកវិញច្រើនដែរ។ ឆ្លៀតឱកាសភ្លៀងបានស្បើយធ្លាក់ ពួកយើងបាននាំគ្នាទៅនេសាទ ម្នាក់ៗបានច្រើនៗណាស់ យើងលក់ខ្លះទៅឲ្យអ្នកស្គាល់គ្នាមិនសូវជាច្រើនប៉ុន្មានទេ និងទុកខ្លះសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃ»។
លោកត្រឹន ក៏បានចែករំលែកពីវិធីនេសាទត្រីខ្លះៗ ឲ្យដឹងថា៖ «នុយចាប់ត្រីជាធម្មតា គឺកន្ទក់សើម ហើយបន្ទាប់មកទម្លាក់ទៅកន្លែងដែលអ្នកចង់បង់សំណាញ់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


