Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​មើល​មិនឃើញ​មែន! ត្រូវឆ្នោត​ធំ ១២ លាន​បាត ផ្អើល​ដល់​អតីត​ប្រពន្ធ​សុំ​ត្រូវគ្នា​​វិញ ស្រាប់តែ​ប្តី​ឆ្លើយ​ទៅវិញ​ថា….

តាម​សារព័ត៌មាន​ថៃ Sanook បាន​ចុះផ្សាយ​ឲ្យដឹង​ថា បុរស​អាយុ ៧០ ឆ្នាំ ម្នាក់ ឈ្មោះ រ៉េ​ត ធីប ប៉ា​ណា​ធី កាលពី​ថ្ងៃទី១៦ ខែកញ្ញា បាន​ត្រូវ​រង្វាន់​ឆ្នោត​ដ៏​ធំ ពី​រដ្ឋាភិបាល​ថៃ​ចំនួន ១២ លាន​បាត ឬ​ប្រហែល ៣៦០០០ ដុល្លារ ដែល​ធ្វើឲ្យ​គាត់​អរ​រំភើប​ខ្លាំង​សឹង​ស្រក់​ទឹកភ្នែក ព្រោះតែ​មិន​នឹកស្មាន​ថា​ខ្លួន​មានសំណាង​ដល់​ថ្នាក់​ហ្នឹង​។

លោក ធីប ប៉ា​ណា​ធី បាន​ប្រាប់ឲ្យដឹង​ថា គាត់​ជា​បុរស​ពោះម៉ា​យ ក្រោយ​ប្រពន្ធ​សុំ​លែង​លះ ទៅ​រៀបការ​ជាមួយ​ប្តី​ថ្មី ដែល​គិត​មកទល់​ពេលនេះ​មាន​អស់​រយៈពេល ៨ ឆ្នាំ ហើយ​។ គាត់​ត្រូវ​រ៉ាប់រង​រកស៊ី​ចិញ្ចឹម​កូន​ៗ​ចំនួន ៤ នាក់ តែម្នាក់ឯង​។ ពីមុន គាត់​ធ្លាប់ធ្វើ​ការ​ជា​អ្នកបើកឡានបរ​ទេស​ចរណ៍ នៅ Pattana Sai Nong Khai ប៉ុន្តែ បាន​ឈប់​ពី​ការងារ​នោះ​អស់​រយៈពេល​ជាយូ​រម​ក​ហើយ ដោយសារតែ​វ័យ​កាន់តែ​ចាស់​។

លោក​ក៏បាន​បង្ហើប​ឲ្យដឹង​គួរឲ្យ​ភ្ញាក់ផ្អើល​ថា ក្រោយពេល​ដឹង​ថា លោក​ត្រូវ​រង្វាន់​ឆ្នោត​ធំ ស្រាប់តែ​អតីត​ប្រពន្ធ​បាន​មក​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​។ តែ​ទោះ​យ៉ាងណា គាត់​ក៏បាន​ប្រាប់​ទៅកាន់​អតីត​ប្រពន្ធ​ថា គាត់​សុខចិត្ត​នៅ​លីវ​អស់មួយជី​វិត ព្រោះ​គាត់​តស៊ូ​លំបាក​ឆ្អែត​អស់​ហើយ ជា​មួ​យកូនៗ និង​ចៅៗ​។

លោក ធីប ប៉ា​ណា​ធី ក៏បាន​ឲ្យដឹង​ផង​ដែរ​ថា លុយ​ទាំងនោះ គាត់​នឹង​យក​បង់​ផ្តាច់​ប្លង់ផ្ទះ​ដាក់បញ្ចាំ​ជាមួយ​ធន​គារ​ចំនួន ៤ សែន​បាត និង​បន្ទាប់មក សង់​បំណុល​គេ ថ្លៃ​យក​មក​កូន២នាក់​រៀនសូ​ត្រ ចំនួន៣សែន​បាត​។ ហើយ​បន្ទាប់មក​ទៀ​ត គាត់​នឹង​ទិញ​រថយន្ត​ឲ្យ​កូន​ៗ​ម្នាក់​១គ្រឿង និង​សល់​ខ្លះ​ទិញ​ដី​សម្រាប់​សង់ផ្ទះ​ថ្មី នៅក្នុង​ខេត្ត សា​កន ណា​ខោន​៕ រក្សាសិទ្ធិ​ដោយ​៖ លឹម ហុង

×