Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ សម្តែងការហួសចិត្ត និងអាណិតប្រជាជន នៅពេលដែលមន្រ្តីថ្នាក់ក្រោម ចុះទៅហាមឃាត់និងចាប់យកសាច់សត្វពពែ ពីបងប្អូនជនជាតិខ្មែរអ៊ិស្លាម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១នេះបាន​បញ្ចេញនូវវីដេអូលើផេកហ្វេសប៊ុកSamdech Hun Sen, Cambodian Prime Minister អំពីសកម្មភាពមន្រ្តីមួយចំនួនបានចុះទៅហាមឃាត់និងចាប់យកសាច់សត្វពពែ ដែលបងប្អូនជនជាតិខ្មែរអ៊ិស្លាមកាប់សម្រាប់លក់លើទីផ្សារ។ តាមរយៈវីដេអូនេះ សម្តេចតេជោបានចោទសួរថា “តើរាជរដ្ឋាភិបាល មានដែលហាមឃាត់ប្រជាជន មិនឲ្យសម្លាប់ពពែយកសាច់ ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើង ធ្វើមកលើប្រជាជនបែបនេះ?”

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះ ជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្ត ដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាល មានដែលហាមឃាត់ប្រជាជន មិនឲ្យសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?។

“យើងលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វ គ្មានសិទ្ធិសម្លាប់សត្វ យកសាច់ទទួលទានហើយតម្រូវ
ឲ្យសុំច្បាប់។ បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់។

“ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្រីក្រសួងកសិកម្ម និងអភិបាលខេត្ត ស្រាវជ្រាវហើយចូលមកបំភ្លឺឲ្យខ្ញុំតាមហ្វេសបុកនេះ ដើម្បីឲ្យប្រជាជនបានដឹងជាទូទៅ។
ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រឡាញ់របស់ខ្ញុំ” សម្តេចបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×