Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនខិលខូចបានបន្លំជាអតិថិជន របស់ធនាគារ នៅប្រទេសសិង្ហបុរី ដើម្បីលួចយកលេខសម្ងាត់ OTP

spot_img

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរនៃប្រទេសសិង្ហបុរី បានប្រកាសអំពីល្បិចដែលជនខិលខូច បានបន្លំធ្វើជាអតិថិជនរបស់ធនាគារ ហើយបានធ្វើការផ្លាស់ប្ដូរការទទួលសារ ដើម្បីលួចយកលេខសម្ងាត់ OTP។ នេះបើតាមការផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ក្រុមអ្នកវាយប្រហារដែលរស់នៅបរទេសទាំងនេះ បានបន្លំធ្វើជាអតិថិជនសរុបចំនួន ៧៥នាក់ហើយបានលួចប្រើប័ណ្ណឥណទាន ដែលមានទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ។ នៅក្នុងការវាយប្រហារនេះពួកគេបានធ្វើការផ្លាស់ប្ដូរ សេវាកម្មទូរស័ព្ទ ដែលអាចឱ្យពួកគេទទួលបានសារនៅក្រៅប្រទេស។ ជនខិលខូចបានធ្វើការផ្លាស់ប្ដូរទីតាំងសម្គាល់ ដើម្បីឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទនៅសិង្ហបុរី គិតថាអតិថិជនគឺកំពុងតែនៅក្រៅប្រទេសដែលនេះ ទាមទារឱ្យពួកគេមានចំណេះដឹងច្រើន ក្នុងការជ្រៀតចូលទៅក្នុងប្រព័ន្ធទូរគមនាគមន៍ នេះបើតាមការផ្សព្វផ្សាយរបស់អាជ្ញាធរ។

ទាក់ទងនឹងការវាយប្រហារនេះ ជនរងគ្រោះពុំមានវិធីណាមួយ ដែលអាចការពារគណនីរបស់ពួកគេ ក្រៅពីការពារកុំឱ្យបែកធ្លាយលេខប័ណ្ណឥណទាន តាមរយៈកម្មវិធីមេរោគ ឬការបោកបញ្ឆោត។ ទោះជាយ៉ាងណាក្ដី នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់មាន ការប្រុងប្រយ័ត្នជាមួយនឹងការស្នើសុំលេខសម្ងាត់ OTP ពីជនណាម្នាក់។ សូមលោកអ្នកកុំផ្ដល់លេខសម្ងាត់នេះទៅឱ្យជនទីបី នៅពេលដែលមានការស្នើសុំណាមួយ ដើម្បីការពារកុំឱ្យមានការលួចចូលប្រើប្រាស់គណនី របស់លោកអ្នក ជាពិសេសគណនីធនាគារនោះ។ ក្នុងករណីដែលមានការសង្ស័យ លោកអ្នកគួរតែធ្វើការទំនាក់ទំនង ទៅក្រុមហ៊ុនដោយផ្ទាល់តាមរយៈទូរស័ព្ទ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×