Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​កម្ពុជា​បញ្ជូន​ក្រុមសង្គមងងឹត​ចិន​៦១​នាក់ ជម្រិត​ទារប្រាក់​ទៅ​ប្រទេស​ចិន

​ភ្នំពេញៈ ប៉ូលិសអន្តោប្រវេសន៍​ក​ម្ពុ​ជា បាន​បញ្ជូន​ក្រុមសង្គមងងឹត​ចិន​ចំនួន​៦១​នាក់ (​ស្រី​១៣​នាក់​) ពាក់ព័ន្ធ​ការ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ទៅ​ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​។ ការបញ្ជូន​ចិន​ចំនួន​៦១​នាក់​នេះ គឺមាន​ប៉ូលិស​ចិន​មក​ទទួលយក​ពី​ប៉ូលិស​កម្ពុជា​។​

​មន្ត្រីជាន់ខ្ពស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា ការបណ្តេញ​ជនជាតិ​ចិន​ទាំង​៦១​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ដោយមាន​ការសហការ​ពី​ក្រសួង​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន យក​យន្តហោះ​មួយគ្រឿង​មក​ទទួលយក​។

​មន្ត្រី​ដដែល​បាន​បន្តថា ជនសង្ស័យ​ទាំង​៦១​នាក់ ត្រូវបានធ្វើ​ការបង្ក្រាប​កាលពី​ថ្ងៃទី​១៧-២១ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីតាំង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណី​ឆបោក​គំរាមកំហែង ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (VOIP)​។​


សូមជម្រាបថា ជនជាតិ​ចិន​ទាំង​៦១​នាក់ ត្រូវបាន​ប៉ូលិស​អន្តោ​ប្រ​វ​សេន៍​កម្ពុជា និង​ប៉ូលិស​ចិន​ចុះបង្ក្រាប​កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល​។​

​ការចុះ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​ទាំង​៦៩​នាក់ គឺ​បានធ្វើ​នៅ​ទី​តាំងពី​ផ្សេងគ្នា គឺ​គោលដៅ​រាជធានី​ភ្នំពេញ ៦​ទីតាំង ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន​៤៩​នាក់ ស្រី​៩​នាក់ និង​នៅ​គោលដៅ​ខេត្ត​ក​ណ្ត​ល ចំនួន​១​ទីតាំង នៅផ្ទះ​វីឡា​មួយកន្លែង ស្ថិតនៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​២១A ស្ថិត​ក្នុងភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ដោយបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២០​នាក់ ស្រី​ចំនួន​២​នាក់​៕ ដោយៈ មុនីរាជ

×