មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការប្លែកអារម្មណ៍ជាខ្លាំង ដោយហួសចិត្តផង អស់សំណើចផង ក្រោយឃើញវីដេអូស្តែងៗ ដែលត្រូវបានគេចែករំលែកថ្មីៗនេះ បង្ហាញពីទិដ្ឋភាពពូប៉ូលីសម្នាក់បានយកជីវិតទៅប្រថុយគ្រោះថ្នាក់បំផុត លោតទុំពីលើក្បាលឡាន ដែលគេជឿថារថយន្តនោះបានបើកទម្លុះការស្ទាក់ឃាត់របស់ប៉ូលីសដោយពុំព្រមឈប់ឲ្យប៉ូលីសផាកពិន័យឡើយ។
ចំពោះហេតុការណ៍ដ៏មិននឹកស្មាននេះផងដែរ ដែលគេឃើញកើតឡើងនៅផ្លូវ ៧០ កែងផ្លូវរថភ្លើង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ គឺបានធ្វើឲ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងតែម្តង គឺត្រង់ប៉ូលីសមិនគួរណាយកអាយុជីវិត ទៅប្រថុយគ្រោះថ្នាក់បែបនេះសោះ។ ក្នុងនោះ មហាជនភាគច្រើនបាននិយាយចំៗថា «ពូកែចាប់ពេកដឹកដើរលេងមួយមើល, យី ល្មមបានមួយៗមិនងាយទេ កុំអោយស៊យ ត្រូវតែប្តូរអុីចឹងហើយ, ខំម្ល៉េះលោក ចុះបើធ្លាក់ ឡានកិ.នម៉េចម៉ា ប្រពន្ធកូនបានអ្នកណាចិញ្ចឹម,…។
រីឯអ្នកខ្លះទៀត បានប្រាប់ឲ្យដឹងថា «ថ្ងៃមុនរត់ចូលម៉ូតូខ្ញុំ ព្រោះចាប់ឡានគេ អស់អីយាយ, ខ្ញុំក៏ធ្លាប់អុីចឹងដែរ ជិះសុខៗមិនដឹងចេញមកពីណារត់ទៅចាប់ម៉ូតូគេ រត់កាត់មុខម៉ូតូខ្ញុំ ភ្ញាក់ស្ទើរតែទៅចូលឡានគេហើយ បើចាប់ហ្វ្រាំងមិនទាន់នឹងទៅជាយ៉ាងណា!?,…»។
តែទោះយ៉ាងណា មនុស្សមួយចំនួន ក៏បាននិយាយថា អោយតំលៃប៉ូលីសខ្លះផង មិនមែនអាក្រក់ទាំងអស់នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




