Thursday, October 28, 2021

ជីវិតមិនទៀង! កំពុងឈរមើល​គេ​លេង​ទឹក​សុខៗ ស្រ្តី​ម្នាក់​បាន​ជួប​រឿង​អកុសល​មួយ​រំពេច ដោយសារតែ…

នេះជាខណៈពេលដ៏ស្លុ.តរន្ធ.ត់ និងគួរឲ្យអាសូរខ្លាំងណាស់ ចំពោះស្ត្រីម្នាក់ដែលបានបាត់បង់ជីវិ.តយ៉ាងស្រស់ៗតែម្តង ដោយសារតែបុរស៣នាក់ លេងរំអិលមិនប្រយ័ត្ន ស្ថិតនៅរមណីដ្ឋានទឹកជ្រោះមួយកន្លែង នៅក្នុងប្រទេសឥណ្ឌា កាលពីពេលកន្លងទៅនេះ។

តាមរយៈវីដេអូ ១៣ វិនាទី ដែលត្រូវបានបង្ហោះកាលពីថ្ងៃទី៧ ខែ​មិថុនា ដោយគណនីហ្វេសប៊ុកឈ្មោះ Moin Kamali បានបង្ហាញស្រ្តីរងគ្រោះកំពុងឈរក្នុងកាយវិការណែនាំក្មេងៗលេងទឹកយ៉ាងសប្បាយ ប៉ុន្តែ​ជាអកុសល ស្រាប់តែរំពេចនោះ បុរស៣នាក់ បានរំអិលខ្លួនចុះពីទីជម្រាលខាងលើយ៉ាងលឿន ហើយដោយសារទប់ល្បឿនពុំជាប់ ក៏បានចូលទៅខ្ទាស់ជើងស្រ្តីរងគ្រោះ បណ្តាលឲ្យគាត់ដាច់ផ្ងារមកក្រោយ បោ.កក្បាលនិងថ្ម គួរឲ្យរ.ន្ធត់។

បើតាមប្រភពខាងលើ បានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះបានស្លា.ប់បាត់ភ្លាមៗ ក្រោយហេតុការណ៍បានកើតឡើង ដោយសាររងរបួសក្បាលធ្ងន់ធ្ងរ។

តែទោះយ៉ាងណា បើតាមមនុស្សជាច្រើន បានយល់ឃើញថា បុរសទាំងបីនាក់នោះ ហាក់មានចេតនាលេងសើចជ្រុល ព្រោះតែពួកគេមិននឹកស្មានដល់ថា សកម្មភាពរបស់ពួកគេ អាចនឹងនាំឲ្យកើតមានរឿងដ៏អកុសលបែបនេះឡើងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង