Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើលអស់អ្នកភូមិ នាំគ្នាបន់ស្រន់ ស្វែង​រក​លោកតា​អាយុ ៦៤ ឆ្នាំ វង្វេង​ក្នុង​ព្រៃ​រយៈពេល​៤​ថ្ងៃ ទីបំផុត រកឃើញ​ដោយ​….

នេះជារឿងដ៏រំភើប និងគួរឲ្យកោតសរសើរជាខ្លាំង នៅពេលដែលបានឃើញអ្នកភូមិ និងសមត្ថកិច្ច បានសហការយ៉ាងសស្រាក់សស្រាំ ក្នុងការស្វែងរកបុរសអាយុ ៦៤ ឆ្នាំ ម្នាក់ ដែលបានវង្វេងក្នុងព្រៃ អស់រយៈពេល ៤ ថ្ងៃ ហើយទីបំផុត ពួកគេបានរកឃើញជនរងគ្រោះ ដោយមានជំនួយពីសុនខមួយក្បាល។

តាមគេហទំព័រ thainews បានចុះផ្សាយឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ៦៤ លោកវរសេនីយ៍ទោ ធារ៉ាវុធ ប៊ុនឆៃ អគ្គមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ២៤៧ បានប្រគល់ឱ្យលោកឧត្តមសេនីយ៍ឯក វិឆៃ សិទ្ធី អគ្គមេបញ្ជាការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំមន្ត្រី ៣៥ នាក់ និងសត្វឆ្កែ១ក្បាល ដើម្បីស្វែងរកអ្នកបាត់ខ្លួនគឺលោកតា សាងវ៉ន វុងម៉ានិត អាយុ ៦៩ ឆ្នាំ ស្ថិតនៅក្នុងតំបន់ព្រៃ បានណា ឌី ស្រុក ដាន សៃ ខេត្តឡូអាយ។

ក្នុងប្រតិបត្តិការស្វែងរកក្នុងផ្ទៃដីជិត ៣ គីឡូម៉ែត្រក្រឡា ឬ ស្មើ ១៨០០ រ៉ៃ នោះផងដែរ ក៏មានការចូលរួមពីអ្នកភូមិស្ម័គ្រចិត្តចំនួន ១៦០ នាក់ ចាប់តាំងពីម៉ោង ៧ និង៣០ នាទី ព្រឹក។ ហើយក្នុងនោះផងដែរ បងប្អូនអ្នកភូមិ ក៏បាននាំគ្នាអុជធូបបន់ស្រន់ សូមឲ្យដំណើរការស្វែងរកនេះឆាប់រកឃើញជនរងគ្រោះឆាប់ៗ។ ប៉ុន្តែ ដោយសារតែអាកាសធាតុមេឃភ្លៀងសឹងតែយប់ថ្ងៃ ជាហេតុធ្វើឲ្យពួកគេពិបាកខ្លាំង ក្នុងការស្វែងរក។

តែទោះយ៉ាងណា ក្រោយប្រតិបត្តិការស្វែងរកជិតកន្លះថ្ងៃ គឺនៅវេលាម៉ោង១០ និង៤៥ នាទី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សត្វឆ្កែ១ក្បាលមកពីប៉ុស្តិ៍ប៉ូលីសផ្នែកអន្តរាគមន៍ បានធ្វើការហិតក្លិនផ្តល់សញ្ញាពីទីកន្លែងដែលបុរសវ័យចំណាស់នោះ កំពុងស្ថិតនៅ។ បន្ទាប់មក មន្រ្តីក៏បានទៅតាមសត្វ និងបានប្រទះឃើញបុរសវ័យចំណាស់រូបនោះ កំពុងដេកសន្លប់ស្តូកស្តឹង ស្ថិតក្នុងសភាពអស់កម្លាំងខ្លាំងទៅហើយ។

ក្រុមមន្រ្តីបានបញ្ជាក់ថា ពួកគេបានរកឃើញជនរងគ្រោះនៅក្នុងព្រៃចំងាយ ១០០ ម៉ែត្រ ពីភូមិ ហើយភ្លាមៗនោះ ប៉ូលីសក៏បានបញ្ជូនលោកតា សាងវ៉ន វុងម៉ានិត ទៅកាន់មន្ទីរពេទ្យ សម្ដេច ប្រាយុទ្ធបា្រជ្ញ ដើម្បីត្រួតពិនិត្យសុខភាពរបស់គាត់បន្ថែម និងព្យាបាលឲ្យគាត់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×