Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយជាលើកចុងក្រោយ ដល់ពលរដ្ឋ និង ម្ចាស់សំណង់ ដែលសង់រំលោភលើអូរប្រឡាយ ឲ្យរុះរើរចេញជាកំហិត.!

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកឈិត រតនៈ នាយករងរដ្ឋបាលខេត្តព្រះសីហនុ លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ និង មានការចូលរួមពីមន្ត្រីជំនាញ មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ចុះ ណែនាំជាលើកចុងក្រោយ ទៅដល់ពលរដ្ឋ និង ម្ចាស់សំណង់ ដែលសង់រំលោភលើអូរ និងដីចំណីអូរ២ ឲ្យរុះរើរចេញជាកំហិត ដែលស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រសាសន៍របស់លោកឈិត រតនៈ នាយករងរដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនដំណឹងជាលើកចុងក្រោយ ទៅកាន់ប្រជាពលរដ្ឋចំនួន៣១គ្រួសារ ស្មើនឹង៣២ខ្នងផ្ទះ ដែលមានផ្ទះ និងសំណង់អគារ សង់រំលោភលើអូរប្រឡាយ និងដីចំណីរផ្លូវអូរ២ សូមឆាប់រុះរើចេញដោយខ្លួនឯងជាកំហិត មុននឹងរដ្ឋបាលខេត្តចាត់វិធានការក្តៅ ឈួសឆាយកាយស្តារអូរប្រឡាយទៅ ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ។

ហើយលោកបានបន្តទៀតថា ក្នុងការដែលអាជ្ញាធរចុះមកធ្វើកិច្ចការនេះ មិនមែនជាលើកទីមួយទេ កន្លងមករដ្ឋបាលខេត្តក៏បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១រួចមកហើយដែរ តែបងប្អូនពលរដ្ឋមិនព្រមស្តាប់តាម ក្នុងការដែលចុះមកផ្សព្វផ្សាយ ជាលើកចុងក្រោយនេះ គឺយើងសុទ្ធតែមានមន្ត្រីជំនាញ ចុះមកចុចពុងសិក្សាច្បាស់លាស់រួមមកហើយដែរ ពីផលប៉ះពាល់មួយចំនួន ក្នុងក្រុងព្រះសីហនុ ។

«សូមបងប្អូនប្រជាពលរដ្ឋ និងម្ចាស់សំណង់មួយចំនួនកុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន សង់សំណង់រំលោភលើអូរ និងដីចំណីអូរប្រឡាយ(អូរ២) ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ប៉ះពាល់អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ដោយមិនបានគិតពីផលប្រយោជន៍រួម គិតតែពីផលប្រយោជន៍ខ្លួន និងបុគ្គលម្នាក់»។

គួររំលឹកផងដែរថា ចាប់តាំងពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលមកកាន់តំណែង ជាអភិបាលខេត្តថ្មីមកឯកឧត្តម បានកសាង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានា បានជាច្រើនខ្សែ និងបានស្តារអូរប្រឡាយរំដោះទឹក ពុំឲ្យមានការជនលិចលង់ ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរទៀតនោះទេ ហើយបច្ចុប្បន្នឯកឧត្តម នៅតែបន្តធ្វើកិច្ចការងារនេះដូចភ្លៀងរលឹម និង មិនលើកលែងជាដាច់ខាត ចំពោះបុគ្គលណាម្នាក់ដែល សង់សំណង់រំលោភលើអូរប្រឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិជារួម ៕ រក្សាសិទ្ធិដោយ៖CEN

×