Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ស្នើឲ្យអភិបាលរាជធានីភ្នំពេញ ដោះស្រាយបញ្ហាគំនូសចរាចរណ៍

spot_img

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់អំពីភាពខ្វះខាត នៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសម្ដេចបានណែនាំកុំឱ្យមើលស្រាលបញ្ហានេះ និងបានស្នើឱ្យអភិបាលរាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូសចរាចរណ៍នេះឱ្យបាន ពីព្រោះការងារនេះក៏ជាសេវាសាធារណៈចាំបាច់មួយជូនប្រជាពលរដ្ឋដែរ។

ការស្នើរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ។

សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមលើកិច្ចការមួយចំនួនទៀតដូចជា បំពាក់ភ្លើងស្តុប កាមេរ៉ា ការរឹតបន្តឹងច្បាប់ និងអប់រំ ផ្សព្វផ្សាយ ការលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ព្រមទាំងជំរុញការផ្សព្វផ្សាយអនុវត្តវិធានការ៣ការពារ និង៣កុំ ដោយសម្ដេចមានសង្ឃឹមជឿជាក់ថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានកាន់តែប្រសើរឡើង។

ពាក់ព័ន្ធនឹងមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថានៅតែជាបញ្ហាប្រឈម ជាពិសេសអ្នកជិៈម៉ូតូមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរនៅពេលយប់។

សម្ដេចក្រឡាហោម សម្ដេចក្រឡាហោម ក៏បានលើកយោបល់ឱ្យមានការគិតការគូពិចារណាឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។ សម្ដេចបានបន្តថា បើយើងចំណាយថវិកាដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្រ្តជាង ឬមួយណាចំណេញជាង និងបញ្ជាក់ក្នុងន័យដើមថា«និយាយអ៊ីចឹង មិនមែនមានន័យថាលែងឱ្យមានកងកម្លាំងនគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយតម្រូវការ ដោយប្រើប្រាស់ប៉ូលីសតិច តែមានប្រសិទ្ធិភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់»។

សម្ដេចក្រឡាហោមក៏បានបន្តមានប្រសាសន៍អំពីបញ្ហាប្រឈមជាសត្យានុម័ត និងអន្តនោម័តមួយចំនួនដែលបាន និងកំពុងកើតមានឡើង ហើយមិនទាន់មានដំណោះស្រាយសមស្រប ដូចជាមូលហេតុនៃគ្រោះថ្នាក់ រួមមានការល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាំស្ដាំ ការជិៈម៉ូតូមិនពាក់មួកសុវត្ថុភាព, កត្តាខ្វះខាតស្លាកសញ្ញា គំនូសសញ្ញា, កត្តាយានយន្តដឹកទំនិញ និងដឹកដីមួយចំនួនមិនបានចុះបញ្ជី កែច្នៃខុសបច្ចេកទេស និងបង្កបញ្ហាលើដងផ្លូវ ព្រមកត្តាយានយន្តដឹកជញ្ជូនបែបប្រមូលផ្ដុំ ដូចជារថយន្តដឹកកម្មករ និងកត្តាមួយចំនួនទៀត។

ចំពោះទិសដៅការងារឆមាសទី២វិញ សម្ដេចក្រឡាហោម ស ខេង បានឯកភាព និងបានស្នើយកចិត្តទុកដាក់បន្ថែមលើកិច្ចការមួយចំនួនទៀតដូចជា បំពាក់ភ្លើងស្តុប កាមេរ៉ា ការរឹតបន្តឹងច្បាប់ និងអប់រំ ផ្សព្វផ្សាយ ការលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ព្រមទាំងជំរុញការផ្សព្វផ្សាយអនុវត្តវិធានការ៣ការពារ និង៣កុំ ដោយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានកាន់តែប្រសើរឡើង៕ រក្សាសិទ្ធិដោយ​ ៖ ចេស្តារ

spot_img
×