ភ្នំពេញ ៖ ស្ត្រីម្នាក់បានច.ង.ក.ស.ម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងមួយកន្លែង ខាងក្រោយព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិថ្មគោល ២ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីខាងលើនោះ មានឈ្មោះ ហង ភឿន ភេទស្រី អាយុ ៤១ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើយោងតាមសម្ដីបងស្រីរបស់នារីរងគ្រោះខាងលើ បានឲ្យដឹងថា ស្ត្រីខាងលើនេះ មានសតិមិនប្រក្រតី ហើយរូបគាត់បានព្យាយាមធ្វើអត្ត.ឃា.ត.ច.ង.ក.ស.ម្លាប់ខ្លួនពីរលើកមកហើយ លុះមុនពេលកើតហេតុ អ្នកដែលរស់នៅជាមួយគ្នា បានចេញទៅធ្វើការបាត់អស់ សល់តែស្ត្រីរងគ្រោះខាងលើនេះ បានបិទទ្វារច.ង.ក.ស.ម្លាប់ខ្លួននៅក្នុងបន្ទប់ដេករបស់គាត់ បាត់ទៅហើយ។
ខណៈពេលដែលប្តីរបស់គាត់ ត្រឡប់មកវិញបានស្រែកហៅប្រពន្ធរបស់ខ្លួន ក៏ឃើញប្រពន្ធរបស់ខ្លួន ធ្វើអត្ត.ឃា.ត.ដោយចង.ក.ស.ម្លាប់ខ្លួន ភ្លាមៗនោះបុរសជាប្ដីបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន។

បន្ទាប់ពីទទួលបានព័ត៌មានថា មានស្ត្រីម្នាក់ច.ង.ក.ស.ម្លាប់ខ្លួនបែបនេះ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ២ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការហ៊ុំព័ទ្ធនិងបានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលការិយាល័យបច្ចេកទេសកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យចុះមកពិនិត្យសំណាកតេស្តមេរោគកូវីដ១៩ នឹងធ្វើការពិនិត្យសពស្ត្រីខាងលើនេះ
ជាលទ្ធផលគ្រូពេទ្យបានបញ្ជាក់ថា អវិជ្ជមាននៃកូវីដ១៩ ដោយឡែកខាងជំនាញកោសល្យវិច័យបានបញ្ជាក់ថា សពស្ត្រីខាងលើពិតជាបានធ្វើអត្ត.ឃា.ត.ស.ម្លាប់ខ្លួនឯងពិតប្រាកដមែន សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម


