Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជូនអង្គប្រជុំកំពូល ឯកឧត្តម ចូ បៃដិន ថា កម្ពុជា ជាផ្នែកមួយនៃគំរូវិធានការក្នុងគ្រប់គ្រង ទប់ស្កាត់កូវីដ-១៩

spot_img

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសាកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដឹកនាំដោយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ការរួមគ្នាបញ្ឈប់ជំងឺកូវីដ-១៩ ក្នុងចេតនាស្មោះត្រង់ និងមនុស្សធម៌ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយ គឺជាកត្តាចាំបាច់ និងសំខាន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ នឹងរំខានទៅលើសកម្មភាពអភិវឌ្ឍប្រទេស សេដ្ឋកិច្ច-សង្គម។ ការកំណត់នូវរាល់វ៉ាក់សាំងទាំងអស់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្រ្តសាកលដ៏សំខាន់ ដោយគ្មានការរើសអើង ទើបជាការជួយសង្គ្រោះជីវិតដោយសមធម៌។

សម្ដេចតេជោ បានជម្រាបជូនអង្គប្រជុំកំពូលនេះថា ជាមួយនឹងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ កម្ពុជាក៏ជាផ្នែកមួយនៃគំរូវិធានការប្រកបដោយប្រសិទ្ធភាពនិងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ , ការគ្រប់គ្រង ការពង្រឹងភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×