Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងការសាទរ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងវៀតណាម

spot_img

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការសាទរចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងវៀតណាម ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅចំពោះមុខការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួម។

ការសម្តែងការសាទរនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទាក់ទងនឹងការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ផ្នែកយោធាដែលសម្រេចបានកន្លងមក និងការកំណត់ទិសដៅបន្តសម្រាប់បណ្តាឆ្នាំខាងមុខ ជាមួយលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជានៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកងទ័ពទាំងពីរក្នុងការបន្តថែរក្សារឹតចំណងមិត្តភាព សាមគ្គីភាព ព្រមជាមួយនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរីកចម្រើនប្រសើរឡើងសម្រាប់បណ្តាឆ្នាំខាងមុខ ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាតំបន់ទាំងមូល។

ចំណែកលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាអំពីបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះកន្លងមក ក្នុងកាលៈទេសៈនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

លោកលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ ក៏បានបញ្ជាក់បន្ថែមផងដែរអំពីការបន្តខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស អាចដំណើរការទៅបានដោយគ្មានការរាំងស្ទះ និងរលូនសមស្របទៅមុខ ជាពិសេសការសម្របទៅនឹងបែបបទគន្លងប្រក្រតី៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×