Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ ៖ ព្រះអង្គម្ចាស់ក្សត្រីម៉ារី-ជំនួយការធ្វើឲ្យបែកបាក់ផ្ទៃក្នុង គណបក្សហ៊្វ៊ុនស៊ិនប៉ិច

spot_img

ភ្នំពេញ ៖ អគ្គលេខាធិការស្តីទីគណបក្សហ៊្វ៊ុនស៊ិនប៉ិច លោកផាន់ សិទ្ធី បានបើកបង្ហាញទំនាស់បែកបាក់ផ្ទៃក្នុង របស់គណបក្សហ៊្វុនស៊ិនប៉ិច និងបានបង្ហាញពីជំហរក្នុងបង្រួបបង្រួម ជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ នៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច នាជ្រោយចង្វារ។

នៅក្នុងសន្និសីទកាសែតនេះ គឺមានការចូលរួមពីមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច។
លោកផាន់ សិទ្ធី បានថ្លែងថា រាល់ចំណាត់ការនានាកន្លងមកនេះ ត្រូវបានសម្រេចនិងអនុម័ត ដោយព្រះអង្គម្ចាស់ក្សត្រីម៉ារី តាមរយៈមន្ត្រីជំនួយការម្នាក់ឈ្មោះ ហេង ហាក់លីម និងមិនមែនជាការសម្រេចដោយព្រះអង្គម្ចាស់រណឫទ្ធិនោះទេ។ រាល់ចំណាត់ការនានា កន្លងមកនេះទៀត ក្នុងគណបក្សហ្វ៊ុនស៊ុនប៉ិច មិនត្រូវបានគេសាកសួរយោបល់ពីអនុប្រធានទាំង៤ ដែលបានតែងតាំងដោយសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិនោះឡើយ។

នៅក្នុងសន្និសីទកាសែត ក្រុមមន្ត្រីជាន់ខ្ពស់ បានបដិសេធមិនទទួលស្គាល់ នូវចំណាត់ការនានាណាមួយ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងនាមព្រះអង្គម្ចាស់ក្សត្រីម៉ារី ឡើយ, និងសន្និសីទកាសែតថ្ងៃនេះ បានប្រកាសទទួលស្គាល់ការ ចួលរួមរបស់គណបក្សខ្មែររូបរួមជាតិ របស់លោកញ៉ឹក ប៊ុនឆៃ ជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច សាឡើងវិញ ដើម្បីការរួមគ្នាបោះឆ្នោតសកលឆ្នាំ២០២៣។

មន្ត្រីដែលបដិសេធនឹងព្រះអង្គម្ចាស់ក្សត្រីម៉ារី បានថ្លែងបង្ហើបទៀតថា បច្ចុប្បន្ន គេមិនទាន់មានទំនាក់ទំនងណា មួយដោយផ្ទាល់ រវាងពួកគេជាមួយនឹងសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ដែលស្ថិតក្នុងប្រទេសបារាំងនោះឡើយ។ មន្ត្រីដដែលនិយាយបង្ហាញថា ព័ត៌មានអំពីវត្តមាន និងកន្លែងរស់នៅរបស់ព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិ បានស្ថិតក្នុងភាពស្រពិចស្រពិល។
មន្ត្រីហ៊្វុនស៊ិនប៉ិចដដែល បញ្ជាក់ថា ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវគេនិយាយថា បានស្ថិតក្នុងមណ្ឌលមនុស្សចាស់ក្នុងប្រទេសបារាំង ប៉ុន្តែពួកគេមិនមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងព្រះអង្គបានឡើយ។
ព្រះអង្គម្ចាស់ក្សត្រីម៉ារី មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធការលើកឡើង របស់មន្ត្រីជាន់ខ្ពស់ ហ៊្វុនស៊ិនប៉ិចខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×