Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលស័ក្ដិ៥ ខាងពន្លត់អគ្គិភ័យខេត្តកណ្ដាល ត្រូវបានស្នងការចេញលិខិតព្រមានខ្លាំងៗ

spot_img

កណ្ដាល ៖ ក្រោយមានរូបភាពបែកធ្លាយស្ដីពី លោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជួបជុំគ្នាផឹកស៊ីបង្ហាញអំពីការផ្គើនចំពោះវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចេញលិខិតព្រមាន ណែនាំឱ្យគោរពវិន័យកងកម្លាំង និងអនុវត្តវិធានការក្នុងពេលថ្នាក់លើដាក់ជូន។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបានព្រមានទៅ លោកវរសេនីយ៍ឯក ផាន់ វណ្ណី ដោយបញ្ជាក់ក្នុងលិខិតថា ត្រូវមានការកែប្រែជាបន្ទាន់ ព្រោះទង្វើផ្គើនរបស់ខ្លួនទៅនឹងបម្រាមរបស់រដ្ឋបាលខេត្តកណ្ដាលបែបនេះ គឺជាទង្វើមិនស័ក្ដសមទាល់តែសោះ។

នេះជាការព្រមានលើកទី១ ប្រសិនបើនៅតែហ៊ានផ្គើនបែបនេះទៀត នឹងឱ្យប្រធានទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាត់បញ្ជូនមន្ត្រី ផាន់ វណ្ណី រូបនេះ ទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីពិនិត្យសម្រេចលើបុគ្គលនេះ។

សូមបញ្ជាក់ថា នាពេលកន្លងទៅនេះលោកវរសេនីយ៍ឯក ផាន់ វណ្ណី ធ្លាប់ត្រូវបានស្នងការព្រមានកម្រិតស្រាលៗជាច្រើនលើករួចមកហើយ និងធ្លាប់ត្រូវបានមន្ត្រីនគរបាលជាច្រើននាក់ក្រោមឱវាទ ស្នើសុំលោកស្នងការខេត្តកណ្ដាល ដកចេញពីតំណែងផងដែរ ដោយសារតែកង្វះខាតសមត្ថភាពក្នុងការដឹកនាំ គ្មានវិន័យល្អ អត្តចរិតមិនល្អ និងមានការគៀបសង្កត់ថ្នាក់ក្រោមជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CE

spot_img
×