Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីសិទ្ធិមនុស្ស អ.ស.ប ស្នើកម្ពុជាបញ្ហា ៤ ចំណុច ខណៈ សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការជឿទុកចិត្តគ្នា

spot_img

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ជាមួយ លោក វិទិត មុនតាប៊ន បេសកជនសិទ្ធិមនុស្សអាណត្តិថ្មីរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញមានកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការជឿទុកចិត្តគ្នា និងការស្ថាបនាគ្នាលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ជាពិសេសមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមកលើបញ្ហាសិទ្ធិមនុស្សនេះ។

លោក វិទិត មុនតាប៊ន បានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន លើបញ្ហាចំនួន ៤ រួមមាន ៖

១- អាទិភាពរបស់កម្ពុជា លើបញ្ហាសិទ្ធិមនុស្ស,

២- មេរៀនអំពីជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ,

៣- ការពង្រីកលំហសេដ្ឋកិច្ច សង្គមស៊ីវិល និងនយោបាយ, និង

៤- ស្វែងយល់អំពីអ្វីដែលលោកគួរធ្វើ ដើម្បីគាំទ្រកម្ពុជាលើបញ្ហាសិទ្ធិមនុស្ស។

បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងរសើបមួយ ដែលតែងតែមានទស្សនៈផ្ទុយគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នាអាណត្តិកន្លងទៅ។
ជាការឆ្លើយតបនឹងមន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នាអាណត្តិថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសំខាន់ គឺត្រង់ទៅត្រង់មក, ហើយដើម្បីរក្សាបាននូវសិទ្ធិរស់រានមានជីវិត កម្ពុជាដាច់ខាតត្រូវរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម រួមជាមួយការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាជន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×