Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីថ្ងៃបិណ្ឌ៣ ផ្អាកការ​ជួប​ជុំគ្នា​លើស​ពី ១៥ នាក់ និង​មុខរបរ អាជីវកម្ម​​ហានិភ័យ ១៤ ថ្ងៃទៀត ពិសេស​នាំ​គ្នា​ជួប​ជុំ​ធ្វើ​រឿង​នេះ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្តីសម្រេច ស្តីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ ឬ មុខរបរ ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ ថ្ងៃ គឺគិតចាប់បីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។

ក្នុងនោះ តាមរយៈប្រការ ២ នៅក្នុងសេចក្តីសម្រេច បានបញ្ជាក់ឲ្យដឹងច្បាស់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ត្រូវបន្តធ្វើការបណ្តុះអាសន្ន តាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទក្នុងនោះ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាសុីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

ដោយឡែក នៅក្នុងប្រការ ៣ ក៏បានបញ្ជាក់ថា ផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សមានលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១៥ នាក់។​

តែទោះយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកលែង ដែលក្នុងនោះដូចជា ចំពោះការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា ពិធីបុណ្យសពគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់ស្ថាប័នសាធារណៈ ការជួបប្រមូលផ្តុំមនុស្សយកសំណាក ដើម្បីតេស្តរកមេរោគកូវីដ-១៩ ការជួបជុំមនុស្សនៅទីកន្លែងសាលាជម្រះក្តី និងការជួបមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬ ក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់បន្ថែមថា រាល់ការជួប ឬ ការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ គឺត្រូវបានហាមឃាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×