Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា នឹងនឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-អាមេរិកនៅថ្ងៃនេះ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និង ឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក រំពឹងថានឹងបន្តពិភាក្សាលើបញ្ហានានាដែលបានលើកឡើងក្នុងឱកាសនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹង ផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺនេះ។ ជាមួយគ្នានេះ ក៏នឹងមានការលើកឡើងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម៕ រក្សាសិទ្ធិដោយ ៖​ ចេស្តារ

×